ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​កៅអី​ឡើង​ជួសជុល​ម៉ាស៊ីនត្រជាក់ ខ្សែភ្លើង​ឆក់​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ខ្សែភ្លើង​ឆក់ ។

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ខ្សែភ្លើង​ឆក់ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នៅ​ក្នុងផ្ទះ​លក់​កង់​រថយន្ត​យីហោ​« លួត វណ្ណៈ​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​កៅអី​ឡើង​ជួសជុល​ម៉ាស៊ីនត្រជាក់ ដោយ​លូកដៃ​ប៉ះ​ចំ​ខ្សែភ្លើង​តំណ​បណ្តាល​ឲ្យ​ឆក់​ផ្ងាក​ក្រោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ជន​រង​គ្រោះ​ឈ្មោះ រ៉​ន រ៉ា​ន់ អាយុ​៣១​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ក្នុង​គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព មុន​ពេល​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​៕