ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រាញ់​យកលេខ១ ដល់៥ សម្រាប់ប្រឡងមហោស្រពកំណាព្យ និងចម្រៀងខ្មែរ​

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​លោក​ជំទាវភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បានឱ្យ​​កោះសន្តិភាព​ដឹង​តាម​​ទូរស័ព្ទ​​ថា នៅ​ឆ្នាំ​២០១៦​នេះ ក្រសួង​នឹង​​ចម្រាញ់​ជ្រើសរើស​យក​បេក្ខជន​ជ័យ​​លា​ភី​​ចំណាត់ថ្នាក់​ពី​លេខ​១ ​ដល់​លេខ​៥ លើ​វិញ្ញាសា​ប្រឡង​​មហោ​

រាជ​ធានី​ភ្នំពេញ ៖ ​លោក​ជំទាវភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បានឱ្យ​​កោះសន្តិភាព​ដឹង​តាម​​ទូរស័ព្ទ​​ថា នៅ​ឆ្នាំ​២០១៦​នេះ ក្រសួង​នឹង​​ចម្រាញ់​ជ្រើសរើស​យក​បេក្ខជន​ជ័យ​​លា​ភី​​ចំណាត់ថ្នាក់​ពី​លេខ​១ ​ដល់​លេខ​៥ លើ​វិញ្ញាសា​ប្រឡង​​មហោ​ស្រព​​កំណាព្យ និង​ចម្រៀង​​ខ្មែរ​​ជាសា​កល ​លើក​ទី​៤​ឆ្នាំ​២០១៦ ដែល​​បេក្ខជន​ប្រឡង​​នៅ​តាម​ខេត្ត និង​ក្រៅប្រទេសមក​ប្រកួត​ជម្រុះ​នៅ​​រាជ​ធានី​ភ្នំពេញ មាន​ចំនួន​សរុប​ប្រមាណ​៧០០​នាក់ ដែល​ត្រូវ​ជម្រើស​​ផ្តាច់​ព្រ័ត្រដោយ​តម្លាភាព និង​យុត្តិធម៌ ។​

លោក​​ជំទាវរដ្ឋមន្ត្រី​បាន​​បញ្ជាក់​​ថា ពេល​នេះ​ បេក្ខជន​កំពុងធ្វើការ​ប្រឡង​​នៅ​តាម​ខេ​ត្ត និង​ក្រៅប្រទេសដែល​មាន​ចំនួន​៤​​ប្រទេស ដូច​ជា​​​សហរដ្ឋអាមេរិក កា​ណា​ដា បារាំង និង​ប្រទេស​អូស្ត្រាលី  ហើយ​ការ​ប្រ​កួត​ជម្រុះ​នេះ ដើម្បី​មក​ចូលរួម​ប្រឡង​យកជ័យ​​លា​ភី​នៅ​​រាជធានី​ភ្នំពេញ មាន​ចំនួន​សរុប​ប្រមាណ​ជាង​៧០០​នាក់ ដែល​ត្រូវ​ជម្រើស​ផ្តាច់​ព្រាត់​ពី​លេខ​១ ​ដល់​លេខ​៥ ។