ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​យ៉ាង​សាហា.វ ! បុក​ឡើង​ផ្ទុះ​ឆេះ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ឆេះ​ស្លា.ប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ឆេះ​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​ដឹក​កុងតឺន័រ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩-៦០ នៅ​ចំណុច​មុខ​វិទ្យាស្ថាន​បូ​លី​ណូ ស្ថិត​ក្នុងភូមិ​អូរ​រូង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អៀរ លី​ដា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

លោក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា ព្រូស ពណ៌​សម្នាក់​ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1426 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ដោយ​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​កើតជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ឆេះ​ទាំង​រថយន្ត​ទាំង​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ក្នុង​ពេល​នោះ​ដែរ រថយន្ត​ដឹក​កុងតឺន័រ​ក៏​បាន​ឆេះ​ខ្ទេច​មួយ​កំណាត់​មុខ​ដែរ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

លោក​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ពេល​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចេញ​ទៅ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ដែរ តែ​ការ​ឆាបឆេះ​លឿន​ខ្លាំង​ពេក ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ក្រុម​គ្រ​សារ​ជន​រង​គ្រោះ​បាន​ទៅ​ប្រមូល​ធាតុ​ជន​រង​គ្រោះ​ក្នុង​រថយន្ត​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​សមត្ថកិច្ច​នគរបាល​បាន​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រ់ង​ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី ៕