ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងកំហឹង​ផ្ទុះហើយ! រវាងពលរដ្ឋ និងក្រុមហ៊ុន OCIC

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ មានការ​​ប៉ះ ទង្គិចគ្នា​មួយ​​រវាង​​ក្រុម​ប្រជាពលរដ្ឋប្រមាណ​ជា​៦០គ្រួសារ​ ជាមួយ​​​ខាង​​ក្រុមហ៊ុន OCIC ដែល​​កំពុង​​តែ​យក​​គ្រឿងចក្រ​មក​ធ្វើ​ការ​​​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ មានការ​​ប៉ះ ទង្គិចគ្នា​មួយ​​រវាង​​ក្រុម​ប្រជាពលរដ្ឋប្រមាណ​ជា​៦០គ្រួសារ​ ជាមួយ​​​ខាង​​ក្រុមហ៊ុន OCIC ដែល​​កំពុង​​តែ​យក​​គ្រឿងចក្រ​មក​ធ្វើ​ការ​​​ឈូស​​ឆាយផ្លូវ​ ​ដើម្បី​អភិវឌ្ឍន​ក្នុង​តំបន់ តាមគោល​ការណ៍​របស់​សាលា​​រាជធានី​ភ្នំពេញ​ ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ឱ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ទប់​​កំហឹង​លែង​​បាន ក៏​​នាំ​គ្នា​​រើស​ដុំ​ថ្ម​ទៅ​គប់​គ្រឿង​ចក្រទាំងនោះ​ និង​ខ្លះ​ទៀត​ដុត​​ក​ង់​​ឡាន ដើម្បី​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន OCIC ខាងលើ ។ ទន្ទឹម​នោះ ក៏​ត្រូវ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ​បាន​ធ្វើការ​​ចុះ​បង្ក្រាប​ភ្លាម​ៗ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​រត់​ប្រញាយ​​ពេញផ្លូវ​ និង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែម្តង ។