ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​នៅ​ស្រុក​ស្នួល​យប់មិញ សមត្ថកិច្ច​មាន​តម្រុយ​ពី​ជនសង្ស័យ​ខ្លះ​ហើយ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ក្រុម​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​បា.ញ់​ប្លន់​ផ្ទះ​ជន​រង​គ្រោះ​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល

ខេត្តក្រចេះ ៖ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ក្រុម​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ផ្ទះ​ជន​រង​គ្រោះ​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ក្បែរ​ព្រំដែន​វៀតណាម កាលពី​យប់ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ។

ក្នុង​សកម្មភាព​នៃ​អំពើរ​ប្លន់​ដែល​ក្រុម​ជនប្រដាប់អាវុធ​បាន​បាញ់​មួយ​គ្រាប់​គំរាម​ប្តី​នៅ​ក្រៅរបង​ផ្ទះ ខណៈ​ដែល​បាន​មក​ទាន់​ហេតុការណ៍ ក៏​ដូច​ជា​សំដីសំដៅ​របស់​ក្រុម​ជនសង្ស័យ​ដែល​និយាយ​គំរាម​គ្រួសារ​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា ច​រិ​ក​នៃ​អំពើ​នេះ​អាច​ជា​ការ​ប្លន់​លាយឡំ និង​គំនុំ ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ចាប់ពី​៥​នាក់​ឡើង​ទៅ ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ដោយ​មួយ​ចំនួន​បាន​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ សួង ហុង អាយុ​៤៤​ឆ្នាំ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​នៅ​ក្នុងផ្ទះ​ជាមួយ​កូន​ៗ ។ ក្នុង​សកម្មភាព​នោះ ក្រុម​ជនសង្ស័យ​ដែល​បាន​ចូល​ទៅ​ក្នុងផ្ទះ​បាន​ធ្វើ​សកម្មភាព​គំរាម​ប្លន់ និង​បាន​វាយ​ស្ត្រី​រង​គ្រោះ​រង​របួស​ចំ​ក្បាល ប្លន់​យក​គ្រឿងអលង្ការ មាស និង​ប្លា​ទី​ន​មួយ​ចំនួន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ជនសង្ស័យ​ប្រដាប់​អាវុធ​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ធ្វើ​សកម្មភាព​ប្លន់ នៅ​មាន​គ្នីគ្នា​របស់​ពួក​គេ​មួយ​ចំនួន​នៅ​ចាំ​នៅ​របង​ខាងក្រៅ​ផ្ទះ គាប់​ជួន​ពេល​នោះ​បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ តាំង ម៉ា​នី អាយុ​៤១​ឆ្នាំ បាន​មក​ដល់​ផ្ទះ ក្រុម​ជនសង្ស័យ​ក៏​បាន​បាញ់​គំរាម មួយ​គ្រាប់ តែ​មិន​ត្រូវ និង​បាន​នាំ​គ្នា​គេចខ្លួន​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះ​បាត់​អស់ ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បាន​បញ្ជាក់​ទៀត​ថា ក្រុម​ជនប្រដាប់អាវុធ​បាន​ធ្វើ​សកម្មភាព​ប្លន់​មាន​រយៈពេល​តែ​ជិត​កន្លះ​ម៉ោង និង​បាន​គេចខ្លួន ហើយ​ក៏​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ទេ ។

លោក​ថា ភ្លាម​ៗ​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​មើល​ទីតាំង និង​សាកសួរ ដើម្បី​កំណត់​លើ​មុខសញ្ញា​របស់​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​នេះ ៕