ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​រំលំ​រដ្ឋាភិបាល ​សម្រាប់​គណបក្ស​ប្រជាជន​មិន​សំខាន់​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៤ កក្កដា ថា ការ​លើក​ឡើង​របស់​មនុស្ស​ម្នាក់

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៤ កក្កដា ថា ការ​លើក​ឡើង​របស់​មនុស្ស​ម្នាក់ ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ថា ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ មិន​សំខាន់​ទេ​គេ​ចង់​ថា​អី​ថា​ទៅ​អ្វី​ដែល​សំខាន់ គឺ​មហាជន​គេ​គិត​យ៉ាងណា​នោះ​បាន​វា​សំខាន់ ។

សមត្ថកិច្ច​បាន​ហៅ​ករណី​នេះ​ថា​៖ «​មាន​លក្ខណៈ​ញុះ​ញ៉ុ​ង និង​មាន​ចរិត​ជា​លក្ខណៈ​កុបកម្ម​បះបោរ ដោយ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់ »​។ នគរបាល​ជាតិ ក៏​បាន​អំពាវនាវ​ដល់​មហាជន​ទូទៅ​សូមកុំ​ឲ្យ​ជឿ និង​ចូលរួម​តាម​ការ​អំពាវនាវ​នេះ ដែល​ជា​សកម្មភាព​ខុសច្បាប់ ។ អំពាវនាវ​ដល់​អ្នក​ប្រើ​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ការ​ចែកចាយ​បន្ត​សេចក្តី​ប្រកាស​នេះ គឺ​មាន​ន័យ​ស្មើនឹង​ចូលរួម​គាំទ្រ​សកម្មភាព​នេះ​ផង​ដែរ ។

មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ក្នុង​សំលៀក​បំពាក់​ទារ​ហាន​ផង ស៊ី​វិល​ផង បាន​បញ្ចេញ​វី​ដេ​អូ​មួយ​តាម​យូ​ធូប​ដែល​ប្រកាស​ថា ឈ្មោះ (VP9) ដែល​ក្នុង​វី​ដេ​អូ​នោះ បាន​ប្រកាស​ឲ្យ​មានការ​ផ្តួលរំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស​បច្ចុប្បន្ន ។ ទ​ង្វើ​របស់​បុរស​នោះ មិន​អាច​អត់ឱន​ឲ្យ​បាន​ទ េ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។

អ្នកនាំពាក្យ​នគរបាល​ជាតិ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​។ តែ​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ា​ន​ថ្លែង​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ និង បក្ខពួក​ដែល​បាន​ប្រកាស​អំពី​ការ​ប្រើប្រាស់​កម្លាំង​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា កន្លង​មកនេះ ។

មន្ត្រី​នគរបាល​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បែប​នេះ នៅ​ក្រោយ​ពេល​ដែល​មានការ​ផ្សព្វផ្សាយ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់បុរស​ម្នាក់ ដែល​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ថា វ៉េ​ប៉េ​៩ (VP9) នៅ​អង្គភាព​ភូមិភាគ​នីរ​តី បាន​អំពាវនាវ​ដល់​មហាជន និង​កងកម្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់ ។

គួរ​បញ្ជាក់​ថា បុរស​ម្នាក់​បាន​ថ្លែង​ជា​រូបភាព​វី​ដេ​អូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​នូវ​ពាក្យ​សម្តី​ធ្ងន់​ៗ និង​ប្រទេស​វៀតណាម​ផង​ដែរ ថា​បាន​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ផ្តាច់​ការ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួប​ប្រទះ​ការ​លំបាក ។

ក្នុង​វី​ដេ​អូ​ដែល​កោះសន្តិភាព​ទទួល​បានឃើញ បុរស​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា វ៉េ​ប៉េ​៩ (VP9) ថា​ខ្លួន​គេ​នៅ​អង្គភាព​ភូមិភាគ​នីរ​តី បាន​អំពាវនាវ​ដល់​មហាជន ក្រសួង​មន្ទី​នានា និង​កងកម្លាំង​ទាំងអស់ ត្រៀមខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​រំដោះជាតិ ។

ដោយឡែក​ពេល​នេះ មិន​ទាន់​មានការ​អះអាង​ផ្លួ​វ​ការ​ចំពោះ​បុរស​រូប​នោះ​នៅឡើយ​ទេ ។​ដែល​ពេល​នេះ​ថា មេ​ក្លោ​ង​ដែល​ជា​អតីត​យោធា ប្រកាស​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រ​ទស​បាត់​ហើយ បន្ទាប់​ពី​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ក្រសួង​ស្ថាប័ន​នានា ត្រៀមខ្លួន​ចូលរួម​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។

យោង​តាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា មេ​ក្លោ​ង​ដែល​ប្រកាស​អំពី​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល បាន​ប្រើ​ឈ្មោះ​៣ គឺ​ឈ្មោះ សោម វ៉ា​ន់​ឌឿ​ន​, ស៊ិ​ន សុ​វ​ណ្ណា​រ៉ា និង​ឈ្មោះ សោម សុ​វ​ណ្ណា​រ៉ា ជា​អតីត​ទាហាន​កងពល​អន្តរាគមន៍​លេខ​៣ ។ ឈ្មោះ​ដែល​ប្រើ​ផ្លូវការ គឺ​សោម សុ​វ​ណ្ណា​រ៉ា​។

មេ​ក្លោ​ង​រូប​នោះ គឺជា​សមាជិក​នៅ​ក្នុង​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ។ ពេល​កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម គឺ​តែងតែ​ឃើញ​មាន​វត្តមាន ឈ្មោះ សោម សុ​វ​ណ្ណា​រ៉ា ចូលរួម ។ ហើយ​មេ​ក្លោ​ង​រូប​នេះ ធ្លាប់​បាន​ទំនាក់ទំនង​ជាមួយ​សមាជិក​គណបក្សប្រឆាំង​មួយ​ចំនួន​ផង​ដែរ គឺ​រាល់ពេល​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក គេ​តែងតែ​ណាត់ជួប​គ្នា ដើម្បី​រៀប​ប​ចំ​ផែនការ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពាក់ព័ន្ធ​ករណី​នេះ សារព័ត៌មាន​ក្នុងស្រុក​ខាងលើ បាន​អះអាង​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ សោម សុ​វ​ណ្ណា​រ៉ា ចូលខ្លួន ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ការ​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ន​នានា ត្រៀមខ្លួន​ចូលរួម​ផ្តួលរំលំ រាជរដ្ឋាភិបាល នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង​ជន​ប្រកាស​ផ្តួលរំលំ រដ្ឋាភិបាល ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់​វិធាន​តាម​នីតិវិធី ។ បន្ទាប់​ពី​ទទួល​បាន​សំណុំរឿង​នេះ ព្រះរាជអាជ្ញា​​បានន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជន​

ប្រកាស​ផ្តួលរំលំ​រដ្ឋាភិបាល​ចូលខ្លួន​។ ហើយ​ចំពោះ​សំណុំរឿង​នេះ គឺ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​ជា​អ្នក​កាន់ ។
មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​អត្តសញ្ញាណ​ក្រុម​ជន​ដែល​ប្រកាស​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​បាន​អស់ហើយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន ។ ក្រៅពី​កំណត់​មុខសញ្ញា សមត្ថកិច្ច​ក៏​បាន​ស្គាល់​ទីតាំង​លាក់ខ្លួន​របស់​ពួក​គេ​ផង​ដែរ ។

កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោកនាយ​ឧត្តម​ស​នី​យ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ទេ កាលពី​ថ្ងៃ​ទី​២៤​ខែកក្កដា ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​។ តែ​លោក​ត្រូវ​បាន​ដកស្រង់​សំដី​ដោយ​លោក​ថ្លែង​ថា ខាង​ជំនាញ​របស់​ក្រសួងការពារជាតិ បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ជន​ដែល​ប្រកាស ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​បាន​អស់ហើយ និង​កំពុង​តែ​ធ្វើការ​បន្ត ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន ពីព្រោះ​បាន​ស្គាល់​ទីតាំង​របស់​ពួក​គេ​អស់ហើយ​។

លោក​បាន​លើក​ឡើង​ថា «​យើង​កំណត់​អត្តសញ្ញាណ​បាន​អស់ហើយ យើង​កំពុង​តែ​ធ្វើការ​បន្ត​ទៀត យើង​យក​អត្តសញ្ញាណ​បាន​ហើយ យើង​ដឹង​កន្លែង​របស់​វា​និយាយ​រួម​យើង​ដឹង​អត្តសញ្ញាណ​អស់ហើយ យើង​កំពុង​តែ​ឲ្យ​អង្គភាព​របស់​យើង​ធ្វើការ​បន្ត​» ។ ការ​ប្រកាស ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ គឺជា​ការ​ខុសច្បាប់ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីសុខ និង​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

មន្ត្រី​ក្រសួងការពារជាតិ​លើក​ឡើង​ថា ការ​ប្រកាស​នេះ គឺជា​ខុសច្បាប់ ហើយ​យើង​នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​នឹង​បុគ្គល​នឹង​ធ្វើ​បែប​នេះ​បាន​ទេ ។ ពីព្រោះ​រដ្ឋាភិបាល​កើត​ចេញពី​ការ​បោះ​ឆ្នោត ហើយ​ធ្វើ​នេះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​អធិបតេយ្យភាព យើង​មិន​អាច​ទទួលយក​បាន​ឡើយ ៕