ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​ស្ថានីយ​លក់​ប្រេង​មិនគ្រប់លីត្រ​

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ស្ថា​​នី​យ៍​​​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន LHR មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​០៣​ សង្កាត់​លេខ​០១​ ក្រុងព្រះសីហនុ ​​ដែល​មាន​​អ្នកគ្រប់គ្រង​​ឈ្មោះ​​អ៊ុ​ន ​កែវ ត្រូវ​​​មន្ត្រី​ជំនាញ​មាត្រ​​សាស្ត្រ​នៃ​មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម ខេត្ត​ព្រះ​សីហ​នុ ​រក​ឃើញ​ថា​ កំពុង

​ខេត្តព្រះសីហនុ ៖ ​ស្ថា​​នី​យ៍​​​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន LHR មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​០៣​ សង្កាត់​លេខ​០១​ ក្រុងព្រះសីហនុ ​​ដែល​មាន​​អ្នកគ្រប់គ្រង​​ឈ្មោះ​​អ៊ុ​ន ​កែវ ត្រូវ​​​មន្ត្រី​ជំនាញ​មាត្រ​​សាស្ត្រ​នៃ​មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម ខេត្ត​ព្រះ​សីហ​នុ ​រក​ឃើញ​ថា​ កំពុង កិប​កេង​ចំនួន​លីត្រ​ ​ស្មើនឹង​០១% (​លក់​ប្រេង​មិន​គ្រប់​លីត្រ​​) បន្ទាប់​ពី​ក្រុមការងារ​ជំនាញ​បាន​ចុះ​​ធ្វើ​រង្វាស់រង្វាល់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ កក្កដា​ ២០១៦ នេះ ​។

​លោក​សោម សាវ៉ា​ត អនុប្រធាន​មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ ទទួល​បន្ទុក​មាត្រ​​សាស្ត្រ បាន​គូស​បញ្ចា​ក់ថា ដោយ​​មាន​ការ​ណែនាំ ក៏​ដូច​ជា​បទបញ្ជា​ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​និង​លោក​ប្រាក់ ប្រាកដ​ មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ចុះ​ធ្វើ​រង្វាស់រង្វាល់​នៅ​គ្រប់​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ទទួល​បាន​ល​ទ្ធ​​ផល​ល្អ ព្រោះ​ស្ថានីយ​​ប្រេង​ទាំងនោះ ពុំ​មានការ​កិបកេង​​លក់​ប្រេង​មិន​គ្រប់​លីត្រ ​ទៅ​ឱ្យ​​អតិថិជន​នោះ​ទេ ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ កក្កដា ​២០១៦ លោក​បាន​ចុះ​ធ្វើ​រង្វាស់រង្វាល់​តាម​ស្ថានីយ​​ប្រេង​ក្រុមហ៊ុន​LHR ចំនួន​​២​ ហើយ​បាន​រក​ឃើញ​ស្ថានីយប្រេង​​១​ បាននិង​កំពុង​លក់​ប្រេង​មិន​គ្រប់​លីត្រ​ ​ទៅ​​ឱ្យ​​អតិថិជន ដោយ​ស៊ី​ស្មើនឹង​១% ​នៃ​ចំនួន​លីត្រ​ ឯ​ស្ថានីយ​ប្រេង​មួយទៀត​ គឺ​ត្រឹមត្រូវ ​។

​លោក​បន្ត​ថា ចំពោះ​ស្ថានីយ​ដែល​លក់ប្រេង​មិន​គ្រប់​លីត្រ​នេះ​ ខាង​មន្ទី​​រ​ទុក​ឱ​កាស​លើ​កទី​​១​ រយៈ​​ពេល​មួយ​ខែ​ ដើម្បី​កែសម្រួល​កុង
​ទ័​រ​ប្រេង​ឡើង​វិញ បើ​ថ្ងៃក្រោយ​នៅ​តែ​មិន​មានការ​កែប្រែ ក្រុមហ៊ុន​នឹង​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ​។

​ដោយឡែក លោក​អ៊ុ​ន​ កែវ ជា​អ្នកគ្រប់គ្រង​ស្ថានីយ​ប្រេង​នៅ​ទីតាំង​ខាងលើ​បាន​អះអាង​ថា ចំពោះ​បញ្ហា​ចំនួន​ប្រេង​ខ្វះ​លីត្រ​​នេះ លោក​ពុំ​បានដឹង​នោះ​ទេ លោក​ធ្វើ​អ្វី​ទៅ​តាម​ក្រុមហ៊ុន កំណត់​ឱ្យ​​តែ​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុនមាន​រង្វាស់រង្វាល់​​ឱ្យ​​លោក​ធ្វើការ​ផ្ទៀង​ផ្ទាត់​រាល់ថ្ងៃ លោក​ពុំ​ដឹង​ថា ចំនួន​លីត្រ​​ខ្វះ​ដូចនេះ​ទេ​ ។

​ទាក់ទិន​ទៅ​នឹង​ប្រេង​ខ្វះ​លីត្រ​នេះ ​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុបានដឹង​រឿងរ៉ាវ​ខ្លះ​ៗ​បាន​និយាយ​ត​ៗ​គ្នា ស្នើ​ទៅ​ដល់​អ្នកគ្រប់គ្រង​ទូទៅ​ ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រេង LHR សូម​មេត្តា​ជួយ​ពិនិត្យ​ទៅ​លើ​អ្នកគ្រប់គ្រង​ស្ថានីយនី​មួយ​ៗ​ផង បើ​គ្រប់​ស្ថា​នី​យ​​ធ្វើ​តែ​បែប​នេះ ក្រុមហ៊ុន​ពិតជា​បាត់បង់​កិត្តិយស និង​អតិថិជន​ជាក់​ជា​ពុំខាន​។ ​