ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសខ្លួន​ស៊ី​រី​ម្នាក់​ធ្វើ​ឱ្យ​ផ្ទុះ​មុខ​ភោជនីយ​ដ្ឋាន​មួយ​នៅ​អា​ល្លឺ​ម៉​ង់រ​បួស​12​នាក់

7 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​បា.ញ់ប្រហារ​នៅ​ក្រុង​មុ​យ​នី​ក ជនភៀសខ្លួន​ស៊ី​រី​អាយុ​២៧​ឆ្នាំ​ម្នាក់​ដែល​កើតរោគ​សរសៃប្រសាទ​បាន​ស្លា.ប់​កាលពី​យប់​ថ្ងៃ​ទី​២៤ កក្កដា ក្នុង​ការ​ផ្ទុះ​មួយ​ដែល​គេ​ជា​អ្នក​ធ្វើ​នៅ​ជិត​កន្លែង​ប្រគំ​តន្ត្រី​

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​បាញ់ប្រហារ​នៅ​ក្រុង​មុ​យ​នី​ក ជនភៀសខ្លួន​ស៊ី​រី​អាយុ​២៧​ឆ្នាំ​ម្នាក់​ដែល​កើតរោគ​សរសៃប្រសាទ​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២៤ កក្កដា ក្នុង​ការ​ផ្ទុះ​មួយ​ដែល​គេ​ជា​អ្នក​ធ្វើ​នៅ​ជិត​កន្លែង​ប្រគំ​តន្ត្រី​មួយ​នា​ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់ ដែល​ជួប​ប្រទះ​នឹង​ស​ប្តា​ហ៍​ខ្មៅ​មួយ​ដោយសារ​ការ​វាយប្រហារ​បង្ហូរឈាម​ជា​ច្រើន ។

លោក JOACHIM HERMANN រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ល្លឺ​ម៉​ង់​ដែល​មក​ពី​កន្លែង​ផ្ទុះ​នៅ​ទីក្រុង ANSBACH តំបន់​បា​វី​យែ​រ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​មួយទៀត ដែល​បង្កើន​ការ​ព្រួយបារម្ភ​របស់​មនុស្ស​ម្នា ។ លោក​អះអាង​ថា អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នេះ ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​របស់​គេ តែ​មនុស្ស​១២​នាក់​ក៏៏​រង​របួស​ដែរ ក្នុង​នោះ​៣​នាក់​របួសធ្ងន់ ។ រដ្ឋមន្ត្រី​រូប​នេះ​ពន្យល់​ថា អាជ្ញាធរ​ខិតខំ​ត្រួតពិនិត្យ​តើ​នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម​មួយ ឬ​យ៉ាងណា ។ គេ​ពុំ​អាច​បដិសេធ​ករណី​បែប​នេះ​ឡើយ ។

យោង​តាម​លោក JOACHIM HERMANN ថា ជន​នេះ​សាកល្បង​ចូល​ទៅ​កាន់​កន្លែង​ប្រគំ​តន្ត្រី តែ​ត្រូវ​បក​ក្រោយ​វិញ​នា​ពេល​យប់ ដោយសារ​គ្មាន​សំបុត្រ​ចូល ។ គ្រាប់បែក​បាន​ផ្ទុះ​នា​វេលា​ម៉ោង​ប្រមាណ​ជា​២២​ម៉ោង​ក្នុងស្រុក​នៅ​មុខ​ភោជនីយដ្ឋាន​មួយ​នា​កណ្តាល​ក្រុង​ក្បែរ​កន្លែង​ប្រគំ​តន្ត្រី ។

អាជ្ញាធរ​និយាយ​ថា ជន​ស៊ី​រី​នោះ​ដែល​រស់នៅ​ក្រុង ANSBACH ធ្លាប់​ប៉ុនប៉ង​២​លើក​ហើយ ដើម្បី​បញ្ចប់ជីវិត​គេ ហើយ​ធ្លាប់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​សរសៃប្រសាទ​ផង ៕