ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ចាំទី​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​ពាក់មួក​សំណាញ់​ការពារ​មូស​ព្រោះ​ខ្លាច​ឆ្លង​វីរុស Zika នៅ​ប្រេ​ស៊ី​ល

7 ឆ្នាំ មុន

Hope Solo កីឡាការិនី​ចាំទី​របស់​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក បាន​លើក​បង្ហាញ​ឧបករណ៍​ការពារ​មូស​មុន​ពេល​ចូល​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម ២០១៦ នៅ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដែល​បើក​ឆាក​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ។

Hope Solo កីឡាការិនី​ចាំទី​របស់​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក បាន​លើក​បង្ហាញ​ឧបករណ៍​ការពារ​មូស​មុន​ពេល​ចូល​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម ២០១៦ នៅ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដែល​បើក​ឆាក​នៅ​ថ្ងៃ​ទី​៥ សីហា ខាង​មុខ ។ នាង Hope Solo អាយុ​៣៤​ឆ្នាំ បាន​បង្ហាញ​ឧបករណ៍​ដូច​ជា​ថ្នាំ​ការពារ​មូស និង​ពាក់មួក​សំណាញ់​ការពារ​សត្វល្អិត​តាម​ប្រព័ន្ធ Facebook រួម​ទាំង​បញ្ជាក់​ថា​៖«​បើ​នរណា​ម្នាក់​នៅ​ឯ​ជំរំ​កីឡាករ​ភ្លេច​ឧបករណ៍​ការពារ​មូស​ត្រូវ​មក​ជួប​ខ្ញុំ​»​។

នាង​Hope Solo បាន​យក​ផលិតផល​ការពារ​មូស​ផ្សេង​ៗ​ដើម្បី​ការពារ​វីរុស Zika ដែល​ចម្លង​ពី​សត្វ​មូស ។ កាលពីមុន​នេះ​មាន​អត្ត​ព​លិ​ក​ជា​ច្រើន​រូប​បាន​ដកខ្លួន​ចេញពី​អូ​ឡាំ​ពិ​ក​រួម​មាន​អ្នក​វាយកូនគោល និង​វាយ​កូន​បាល់​ជាដើម ៕