ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លទ្ធភាពហើយ! ​លោកតា​ផ្លុង មឿក និងលោក​តាសង់ ស៊ីស ដ​ង្ហើ​យ​​​​​រក​​​​​​ជំនួយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​​ជើង​ចាស់​២​រូប​ គឺ​លោក​តា​សង់ ស៊ី​ស និង​​លោក​តា​ផ្លុ​ង មឿ​ក បាន​និងកំពុង​​ធ្លាក់ខ្លួន​​ឈឺជាទម្ងន់ និង​បាន​​​​
​ដ​ង្ហើ​យ​​រក​ជំ​នូ​យ ដើម្បី​ព្យាបាល​ជំងឺ​ ក្នុង​ដំណើរ​ជី​​វិត​​​ចុង​​ក្រោយ​របស់​លោកទាំងពីរ ​ក្នុង​ពេល​ក្រុម​គ្រួសារ​កំពុង​មាន​​​ការ​​ខ្វះខាត ​។

​រាជធានីភ្នំពេញ ៖ តារា​​ជើង​ចាស់​២​រូប​ គឺ​លោក​តា​សង់ ស៊ី​ស និង​​លោក​តា​ផ្លុ​ង មឿ​ក បាន​និងកំពុង​​ធ្លាក់ខ្លួន​​ឈឺជាទម្ងន់ និង​បាន​​​​
​ដ​ង្ហើ​យ​​​រក​ជំ​នូ​យ ដើម្បី​ព្យាបាល​ជំងឺ​ ក្នុង​ដំណើរ​ជី​​វិត​​​ចុង​​ក្រោយ​របស់​លោកទាំងពីរ ​ក្នុង​ពេល​ក្រុម​គ្រួសារ​កំពុង​មាន​​​ការ​​ខ្វះខាត ​។

តារា​​កំប្លែង​​​លោកតា​សង់ ស៊ី​ស ​ត្រូវ​​​ក្រុម​គ្រួសារ​​បញ្ជូនទៅ​​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត​ ​កាលពី​ស​ប្តា​ហ៍​មុននៅ​ពេល​ដែល​លោក​បាន​ជួប​បញ្ហា​​សម្ពាធ​​សរ​​សៃ​ឈាម ទាញ​មុខ​ទាញ​មាត់ ។

រី​ឯ​អ្នកចម្រៀង​​អា​យ៉ៃ​​ដែល​ល្បីឈ្មោះ​ម្នាក់ទៀត​ គឺ​លោកតា ផ្លុ​ង មឿ​ក ក៏​បាន​​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​៣​ឆ្នាំ​មក​​ហើយ​ រហូត​មក​ដល់​ពេល​នេះ ​តារា​កំប្លែង​លោកតា​សង់ ស៊ី​ស កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ហើយ​ការ​ព្យាបាល​របស់​លោក​ គឺ​ត្រូវការ​ចំណាយ​ពេលវេលា និង​ថវិកា​ក្នុង​ចំនួន​​មួយ​​ច្រើន ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​រហូត​មក​ទល់​​ពេល​នេះ​ លោកតា​សង់ ស៊ី​ស បាន​ធូរ​​ស្រាល​បន្តិច​​ប៉ុណ្ណោះ ​ដែ​ល​​លោក​​​នៅ​មិន​ទាន់​ទទួលទាន​អាហារ​អ្វី​បាន​ ក្រៅ​តែ​​ពី​​បន្តក់​ទឹក​តាម​ស៊ី​រ៉ូ​ម​នោះ​ទេ ។

នាង ស៊ុន ស្រី​ពេជ្រ កូនស្រី​របស់​លោកតា​សង់ ស៊ី​ស ក៏​បាន​បញ្ជាក់​​ថា ឪពុក​របស់​នាង​មាន​ជំងឺលើសឈាម ហើយ​មុន​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នេះ​ គឺ​ឪពុក​របស់​នាង​បាន​ក្អួត បណ្តាលឱ្យ​​វៀច​មាត់ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា ឪពុក​នាង​ត្បៀត​សរ​​សៃ​ឈាម​ខួ​រ​ក្បាល​ ។​

​ចំណែក​កូនស្រី​​​លោកតា​ផ្លុ​ង មឿ​ក វិញ ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​​ថា រហូត​មក​ដល់​ពេល​នេះ ​ក្រុម​គ្រួសារ​របស់​នាង ​អស់​លទ្ធភាព​ក្នុង​ការ​បីបាច់​ថែរក្សា និង​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​​ហើយ ខណៈ​​​ម្តាយ​​នាង ​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​យូរយា​​ណាស់​មក​ហើយ​ ។

​គាត់បន្ត​ថា ឪពុក​របស់​នាង ​បាន​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​ជាង​៣​ឆ្នាំ​មក​​ហើយ ដោយសារ​តែ​វ័យ​ឪពុក​របស់​នាង​កាន់តែ​ចាស់ជរា​។ ក្នុង​វ័យ​ប្រមាណ​៨០​ប្លាយ ​ឪពុក​របស់​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ ដោយសារ​ជំងឺ​ជា​ច្រើន​មុខ និង​វង្វេងវង្វាន់ ហើយ​បត់ជើង​បត់​ដៃ​មិនដឹង​ខ្លួន​ឡើយ និង​ទារ​រកតែ​ហូប​រហូត ជា​ពិសេស​ គឺ​រក​តែ​ភេ​ស​ជ្ជៈបាកាស់​​ ។

អ្នក​នាង​បញ្ជាក់​បន្ថែម​ថា ក្នុង​មួយ​ខែ​​នាង​ត្រូវ​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ឪពុក​ម្តាយ​របស់​នាង ដែល​ក្នុង​ម្តង​ៗ​ គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៤០​ម៉ឺន​រៀល ហើយ​បន្ទុក​ទាំង​អស់នេះ​ គឺ​ត្រូវ​ធ្លាក់​មក​លើ​រូប​នាង​ទាំងស្រុង ជាមួយនឹង​ការ​បីបាច់​ថែរក្សា​ចៅ​របស់​ឪពុក​នាង​ពីរ​នាក់​ទៀត​ដែល​បាន​កំព្រា​ឪពុក​ម្តាយ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កូនស្រី​របស់​​លោក​តា​ផ្លុ​ង មឿ​ក កន្លង​មក ​ឪពុក​របស់​នាង​ក៏​មានការ​ជួយ​ពី​សប្បុរសជន​នានា​ផង​ដែរ​ ដោយ​ក្នុង​នោះ​ក៏​មានការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ផង​ដែរ ។ ​ដោយ​ក្នុង​មួយ​ខែ​ សម្តេច​ទាំង​ពីរ​ បាន​ឧបត្ថម្ភ​ចំនួន​៥០​ម៉ឺន​រៀល​ ។ ចំនួន​ទឹកប្រាក់​ដែល​សម្តេច​ទាំង​ពីរ​ បាន​ឧបត្ថម្ភ​ប្រចាំខែ​នេះ​ គឺ​ត្រូវ​ចំណាយ​ទាំងស្រុង​ទៅ​លើថ្លៃ​ជួល​ផ្ទះ ខណៈ​​​ដែល​ប្រាក់​ចូល​និវត្តន៍​របស់​ឪពុក​របស់​នាង ​គឺ​សម្រាប់​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ ទាំង​មិន​គ្រប់គ្រាន់ ព្រោះ​ត្រូវ​ចំណាយ​​លើ​ថ្នាំ​ព្យាបាល​ផង​ដែរ​។

អ្នក​នាង​បញ្ជាក់​ថា ដោយសារ​តែ​ភាព​ក​កត្តញ្ញូ​នាង​និង​ក្រុម​គ្រួសារ​ចេះ​តែ​បន្ត​ព្យាយាម​ទាំង​លំបាក​ក្នុង​បីបាច់​ថែរក្សា​ឪពុក​ម្តាយ​រហូត​អស់​លទ្ធភាព​។​ភាព​ក​កត្តញ្ញូ​សម្រាប់​អ្នក​នាង​គឺ​មាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​សម្រាប់​ការ​ព្យាបាល​ចំពោះ​អ្នក​មានគុណ​ទាំង​ពីរ​នោះ​គឺ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ឡើយ​។ ហេតុនេះ នាង​លើកដៃ​សុំ​អំពាវនាវ​ដល់​សប្បុរសជន​នានា​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​នាង​ផង​។

គួ​បញ្ជាក់​ថា លោកតាផ្លុ​ង មឿ​ក​ ព្រះជន្ម​៨៣​ឆ្នាំ ជា​អ្នក​​អា​យ៉ៃ​ជើង​ចាស់​ ក្នុង​ទស្ស​វត្ស​៧០-៨០ ហើយ​អ្វី​ដែល​លោកតា​សម្តែង​ល្បី​ជាងគេ​ ជាមួយ​លោកតា​សា​ឡា​ត់ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​ដូច​គ្នា​ដែរ​នោះ​ គឺ​រឿង​កំប្លែង​រឿង «​តា​ភោគ​» ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​សប្បាយ​ស្ទើរ​ចុកពោះ​ ។ លោកតា​ក៏​ជា​អតីត​អ្នក​បង្ហាត់បង្រៀន​សិល្បៈ​អា​យ៉ៃ​​ នៅ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​ ។