ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណថា​៖ លោក សម រង្ស៊ី​ ​ជាមនុស្សកំសាក ​ឯលោកកឹម សុខា​ល្មោភស្រី

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖នាយិកាអង្គការយុវជនកិច្ចការសង្គម​ ​កញ្ញា ធី សុវណ្ណថា​​ បាន​ហៅលោក សម រង្ស៊ី ​​ថាជាមេបក្សកំសាក​រត់​ចោល​ស្រុកដើរញុះញង់​បរទេសឲ្យផ្តាច់ជំនួយ ​និងឲ្យសហភាពអឺរ៉ុប​​បិទការនំាចូល​សម្លៀកបំពាក់ពី​កម្ពុជាចង់ឲ្យពលរដ្ឋដាច់បាយ…

ខេត្តកំពង់ចាម ​៖នាយិកាអង្គការយុវជនកិច្ចការសង្គម​ ​កញ្ញា ធី សុវណ្ណថា​​ បាន​ហៅលោក សម រង្ស៊ី ​​ថាជាមេបក្សកំសាក​រត់​ចោល​ស្រុកដើរញុះញង់​បរទេសឲ្យផ្តាច់ជំនួយ ​និងឲ្យសហភាពអឺរ៉ុប​​បិទការនំាចូល​សម្លៀកបំពាក់ពី​កម្ពុជាចង់ឲ្យពលរដ្ឋដាច់បាយ ។

នៅក្នុងវេទិកាសាធារណៈ​ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ​រៀបចំ​ដោយអង្គការយុវជនកិច្ចការសង្គម ​នៅក្នុងឃុំស្រក​ ស្រុក​កំពង់សៀម​ នាព្រឹកថ្ងៃទី២៥កក្កដា ២០១៦ ​អតីតសកម្មជន​គណបក្សសង្រ្គោះជាតិរូបនេះ​ក៍បាន​​ហៅលោកកឹម សុខា ​ថាជាមនុស្ស​​ល្មោភស្រីមិនសមជាមេដឹកនំានោះផងដែរ ។

ជាមួយគ្នានេះ​ ​ធី សុវណ្ណថា ​ក៍បានសរសេររិះ​គន់​នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅវេលាថ្ងៃត្រង់​នេះមាន​ខ្លឹមសារថា​«ព្រឹកនេះ​ វេទិកា(ទី២១) ​ឃុំស្រក ស្រុកកំពង់សៀម ​ខេត្តកំពង់ចាម ​ពលរដ្ឋ​១០០០នាក់ឃុំនេះ ​(ឃុំរបស់ស្រីមុំ) ពលរដ្ឋ​អាណិតស្រីមុំណាស់ ​ដែលត្រូវលោកកឹម សុខា​ បោកប្រាស់​យកខ្លួនប្រាណ​»​។

មកដល់រសៀលថ្ងៃទី២៥ ​កក្កដានេះ ​ ​មិនទាន់មានប្រតិកម្មតបនៅឡើយទេ​​ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​​ជុំវិញការលើក​ឡើង​របស់កញ្ញា ​ធី សុវណ្ណថា​ខាងលើ​នេះ ៕