ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​24 កក្កដា​​

7 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លា.ប់​៦​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​៧​នាក់​(​ប្រុស​) របួសស្រាល​២​នាក់ (​ប្រុស​) ។

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​៧​នាក់​(​ប្រុស​) របួសស្រាល​២​នាក់ (​ប្រុស​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១៣​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធំ​២​គ្រឿង យាន​ផ្សេង​ៗ២​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​២​លើក ស្លាប់​១​នាក់ មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​២​នាក់ បត់​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​៣​នាក់ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​(​យប់​៣​នាក់​) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មាន ផ្លូវជាតិ​៥​លើក ផ្លូវ​ខេត្ត​/​ក្រុង​១​លើក ផ្លូវលំ​២​លើក ។ ដោយឡែក​យានយន្ត​បង្កហេតុ​រួម​មាន ម៉ូតូ​៥​លើក រថយន្ត​ធុន​តូច​៥​លើក រថយន្ត​ធំ​១​លើក​ថ្មើរជើង​១​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​និង​ម៉ូ​តូ​២​លើក ស្លាប់​២​នាក់ មូ​៉​តូ​និង​រថយន្ត​តូច​២​លើក ស្លាប់​៣​នាក់ មូ​៉​តូ​និង​កង់​១​លើក រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក គោ​យន្ត​ក្រឡាប់​១​លើក ។  ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​មាន រាជធានី​ភ្នំពេញ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​៣​នាក់ ៕