ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ផង ! ជួយ​សង្គ្រោះ​សត្វ​ដ៏​កម្រ​នេះ​ផង

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​ព្រៃឈើ​បាន​ប្រទះ​ឃើញ​ដំរីព្រៃ​១​ក្បាល​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ចន្លោះ​ស្រុក​អូរ​រាំង​និង​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​ព្រៃឈើ​បាន​ប្រទះ​ឃើញ​ដំរីព្រៃ​១​ក្បាល​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ចន្លោះ​ស្រុក​អូរ​រាំង​និង​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី កំពុង​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ជំនាញ​ទាំងអស់​នៅ​មណ្ឌលគិរី​ហាក់បីដូចជា​ធ្វើការ​សង្គ្រោះ​យឺតយ៉ាវ ដែល​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​សត្វ​ដំរី​ខាងលើ​មិន​ខាន ដោយសារ​ពេល​នេះ​ពុំ​ទាន់​បាន​នាំ​យក​មក​ពី​ក្នុង​ព្រៃ​នៅឡើយ​ទេ ម្យ៉ាងវិញទៀត​កម្លាំង​របស់​ដំរី​បាន​និង​កំពុង​ចុះ​ខ្សោយ​ដោយសារ​អត់​ទឹក អាហារ និង​រង​របួស ។

មហាជន​ទូ​ទាំង​ខេត្តមណ្ឌលគិរី​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​អាជ្ញាធរ ព្រមទាំង​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រួម​គ្នា​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​សង្គ្រោះ​ដល់​សត្វ​កម្រ​នេះ​ផង ។

ជា​ពិសេស ប្រជាពលរដ្ឋ​នៅ​មណ្ឌលគិរី​បាន​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន​ឲ្យ​ជួយ​ចាត់ចែង​មន្ត្រី​ជំនាញ​ធ្វើ​យ៉ាងណា​ជួយ​ធ្វើការ​សង្គ្រោះ​ជីវិត​សត្វព្រៃ​មួយ​ក្បាល​នេះ​ផង ព្រោះ​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្តមណ្ឌលគិរី​នេះ​ការ​ជួយ​សង្គ្រោះ​ហាក់បីដូចជា​មានការ​យឺតយ៉ាវ ៕