ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​មាន​កំណើន​ប្រមាណ​30% ក្នុង​ឆមាស​ទី​1​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្តា​ប្រទេស​ទាំង​ក្នុង និង​ក្រៅ​តំបន់​នៅ​លើ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ តាម​រយៈ​ផលិតផល​កសិ​ឧស្សាហ​កម្ម និង​កសិកម្ម ។ តួយ៉ាង​ដូច​ជា

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្តា​ប្រទេស​ទាំង​ក្នុង និង​ក្រៅ​តំបន់​នៅ​លើ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ តាម​រយៈ​ផលិតផល​កសិ​ឧស្សាហ​កម្ម និង​កសិកម្ម ។ តួយ៉ាង​ដូច​ជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​អង្ករ​កម្ពុជា ជាដើម ។ ទន្ទឹម​នឹង​ផលិតផល​មានគុណ​ភាព កម្ពុជា​បាន​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​ជាមួយ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ បាន​ជំរុញ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ ជាក់ស្តែង ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ ។

តាម​ស្ថិតិ​ប្រព័ន្ធ​អាស៊ី​គូ​ដា​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ក្នុង​ឆមាស​ទី​១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ​១៤៨​​លាន​ដុល្លារ​កើនឡើង​ប្រមាណ​៣០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ មាន​ប្រមាណ​១៤៤​លាន​ដុល្លារ ។ កំណើន​ពាណិជ្ជកម្ម​ដែល​កម្ពុជា​-​ជប៉ុន​ទទួល​បាន បើ​ទោះបី​ក្រសួង​ពាក់ព័ន្ធ​ពុំ​ទាន់​បង្ហាញ ឬ​ចេញ​របាយការណ៍​ជា​ផ្លូវការ​ពិតប្រាកដ​ណាមួយ តែ​កំណើន​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​នាំ​ចេញ​-​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន ឬ​ពី​ជប៉ុន​មក​កម្ពុជា ផ្អែក​លើ​បរិយាកាស​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ល្អ ហើយ​ថ្មី​ៗ​នេះ​ប្រទេស​កម្ពុជា​ទទួល​បាន​វិនិយោគិន​ជប៉ុន​មក​ដាក់​ទុន​ប្រមាណ​១​លាន​ដុល្លារ​បើក​រោងចក្រ​ផលិត​បេតុង​បម្រើ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​បន្ថែម ។

តាម​ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន លោក គឹ​ម អឿ​ន បាន​សាទរ​ចំពោះ​កំណើន​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។
លោក​គិត​ថា​៖ « ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ​មានដំណើរ​ការ​ល្អ​ដដែល​នោះ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គ្មាន​អ្វី​ជា​បញ្ហា​ចោទ​ទេ ព្រោះ​ជប៉ុន​ច្បាស់​លាស់​មុន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ពួក​គេ​អាច​ទស្សន៍​ទាយ​បាន​មុន​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត កម្ពុជា​នឹង​ឈាន​ដល់​កម្រិត​ណា » ។

លោក​បន្ដ​ថា ៖ « ប្រសិនបើ​យើង​ធ្វើ​ត្រូវ គាត់​[​អ្នក​វិនិយោគិន​ជប៉ុន​]​អាច​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន ហើយ​វា​ជា​ចំណុច​មួយ​ល្អ និង​សប្បាយចិត្ត ប៉ុន្តែ​ក៏​បារម្ភ​ដែរ នៅ​ពេល​គាត់​មក តែ​បែរជា​ជួប​បញ្ហា ។ ពេល​ខ្លះ​គាត់​បង្ហាញ​ក្តី​បារម្ភ​នេះ​ទៅ​ខាង​មន្ត្រី​ស្ថានទូត​ជប៉ុន តែ​ពេល​ខ្លះ​ទៀត មិន​និយាយ​ពី​បញ្ហា​អ្វី​ទាំងអស់​ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​បារម្ភ » ។

ទោះបី​យ៉ាងណា លោក​បន្ថែម​ថា ៖  « យើង​ត្រូវ​ប្រឹង​ទាំងអស់​គ្នា ទាំង​វិស័យ​រដ្ឋ និង​ឯកជន ធ្វើ​យ៉ាងណា​ឱ្យ​ជប៉ុន​មើលឃើញ ។ ដូច្នេះ​នៅ​ថ្ងៃ​ខាង​មុខ កម្ពុជា​នឹង​ទទួល​បាន​វិនិយោគិន​ជប៉ុន​ច្រើន​បន្ថែម​ទៀត » ។

តាម​ប្រធាន​សមាគម​ថា បច្ចុប្បន្ន សមាជិកសមាគម​ពាណិជ្ជកម្ម​ជប៉ុន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​២២២​ក្រុមហ៊ុន កំពុង​វិនិយោគ​លើ​ផ្នែក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា រោងចក្រ​, ឧស្សាហកម្ម​, ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​, ផ្នែក​សាងសង់​, ផ្នែក​ពាណិជ្ជកម្ម​, ផ្នែក​សេវាកម្ម និង​ផ្នែក​ដឹក​ជញ្ជូន ជាដើម ៕