ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ត្រឡប់​ចូល​ផ្ទះ​វិញ​ឪពុក​ឱ្យ​កាន់​តួនាទី​នាយក​ប្រតិបត្តិ​ផលិតកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​នាង​ភិន សុ​ដា​លី​ស វិល​ទៅ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្រោយ​ពេល​លោក​ប៉ែន ចំ​រ៉ុ​ង ជា​ប្តី​ឥត​ខាន់ស្លា​ប្តឹង​លែងលះ ។ ស្ថិត​ក្រោម​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ដា​លី​ស

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​នាង​ភិន សុ​ដា​លី​ស វិល​ទៅ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្រោយ​ពេល​លោក​ប៉ែន ចំ​រ៉ុ​ង ជា​ប្តី​ឥត​ខាន់ស្លា​ប្តឹង​លែងលះ ។ ស្ថិត​ក្រោម​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ដា​លី​ស ទទួល​បានការ​ងារ ជានា​យក​ប្រតិបត្តិ​របស់​ផលិតកម្ម​មហាហង្ស​របស់​ឪពុក​នាង ។

លោក​អីុ​ន សុ​ភិន ដែល​ជា​ឪពុក​របស់​ភិន សុ​ដា​លី​ស ធ្លាប់​និយាយ​ថា លោក​នឹង​ទទួល​កូនស្រី​ប្រសិនបើ​នាង​វិល​រក​គ្រួសារ​វិញ​ក្រោយ​ពី​បណ្តឹង​លែងលះ​ដល់​តុលាការ​ជាង​ពីរ​ខែ​មក​ហើយ​នោះ ។ រហូត​មក​ដល់​ពេល​នេះ​ភិន សុ​ដា​លី​ស មាន​ផ្ទៃពោះ​៧​ខែ​ហើយ ។ កូន​ក្នុង​ផ្ទៃ​របស់​ដា​លី​ស​គឺជា​កូនស្រី ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អីុ​ន សុ​ភិន។

ក្រោយ​ពេល​វិល​ចូល​ផ្ទះ​វិញ​លោក​អុ​ិ​ន សុ​ភិន និង​ក្រុម​គ្រួសារ​យកចិត្តទុកដាក់​លើកទឹកចិត្ត​កូនស្រី​ដែល​កំពុង​ជួប​វិបត្តិ​ផ្លូវចិត្ត និង​មាន​ផ្ទៃពោះ ។ លោក​អិុន សុ​ភិន ផ្តល់​តួ​នាទី​​ជានា​យក​ប្រតិបត្តិ​ដល់​កូនស្រី ដោយ​រំពឹង​ថា​នាង​នឹង​មានការ​ងារ​ច្បាស់លាស់ អាច​បន្លប់​ទុក្ខ​ព្រួយ និង​មាន​ប្រភព​ចំណូល​មួយ​សមរម្យ ។ លើស​ពី​នេះ​នាង​ភិន សុ​ដាលីស នឹង​ចូលរួម​សម្តែង​ដូច​មុន​វិញ​បន្ទាប់​សម្រាលកូន​រឹង​ដៃ​រឹង​ជើង ។ នាង​ដា​លី​ស ធ្លាប់​ធ្វើ​ការងារ​នេះ​មុន​ពេល​ចាក​ចេញពី​គ្រួសារ ដូចនេះ​លោក​អិុ​ន សុ​ភិន មិន​ព្រួយបារម្ភ​ថា​នាង​មិន​អាច​បំពេញ​បាន​ទេ ខណៈ​នាង​ក៏​យល់​ច្រើន​ពី​ការងារ​សិល្បៈ ។

អ្នក​នាង​ភិន សុ​ដា​លី​ស នឹង​សម្រាលកូន​ក្នុង​អំឡុង​ខែកញ្ញា ២០១៦ ហើយ​លោក​បើក​សិទ្ធិ​ឲ្យ​កូនស្រី​ជ្រើសរើស​ផ្លូវ​ដើរ​បន្ត​ដែល​សូ​ម្បី​តែ​មន្ទីរពេទ្យ​សម្រាប់​សម្រាលកូន​ក៏​លោក​ឲ្យ​នាង​ជ្រើសរើស​ដែរ ។ «​ខ្ញុំ​មិន​ប្រកាន់​កូន​ទេ យើង​ជា​ម្តាយ​ឪពុក​មិន​ចោល​ឡើយ​បើ​ទោះ​ដឹង​ថា​ខុស​គឺ​យើង​ត្រូវ​តែ​ចេះ​ជួយ​គាត់ ធ្វើ​ម៉េច​បើ​ជ្រុល​មួយ​គ្រា​ដែល​នាង​ផ្ទាល់​ក៏​ពិបាក​យក​ដែរ​» ។ លោក​អិុ​ន សុ​ភិន និយាយ​បែប​នេះ ។ 

សាលក្រម​តុលាការ​ន​រឿង​ក្តី​លែងលះ​លោក​អិុន សុ​ភិន ឱ្យ​ដឹង​ថា​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២០​ខែកក្កដា ២០១៦ ក្រោយ​ពី​ការ​សម្របសម្រួល​បី​លើក​តាម​នីតិវិធី​របស់​តុលាការ ។ លោក​សុ​ភិន​ជឿជាក់​ថា​កូនស្រី​លោក​នឹង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​កូនស្រី​យក​ទៅ​ចិញ្ចឹម ហើយ​លោក​ទទួលស្គាល់ និង​រឹតតែ​អាណិត​ចៅ​ថែម​ទៀត​។ លោក​អិុ​ន សុ​ភិន និង​ក្រុម​គ្រួសារ​បើក​សិទ្ធិ​ឲ្យ​ដា​លី​ស ធ្វើ​សន្និសីទកាសែត​បញ្ជាក់​ជា​ថ្មី ឬ​មិន​ធ្វើ​អាស្រ័យ​លើ​នាង​ក្រោយ​ចេញ​សាលក្រម ឬ​ក្រោយ​ពេល​សម្រាល​កូនស្រី​រួច​ហើយ ។

នាង​ភិន សុ​ដា​លី​ស បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​តារា​សម្តែង​ប៉ែន ចំ​រ៉ុ​ង ខណៈ​មានការ​ជំទាស់​ពី​ឪពុក ។ ក្នុង​អំឡុង​ខែមេសា​ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ភិន សុ​ដា​លី​ស និង​លោក​ប៉ែន ចំ​រ៉ុ​ង ឲ្យ​ចូលខ្លួន​ជុំវិញ​បណ្តឹង​លែងលះ​របស់​ប៉ែន ចំ​រ៉ុ​ង ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​។ បណ្តឹង​លែងលះ​នោះ​ក្រោយ​ពួក​គេ​រួមរស់​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​មិន​បាន​មួយ​ឆ្នាំ​ផង​នោះ​៕