ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​បទ​ប្រើ​ឧទ្ធម្ភាគចក្រ​លួច​ថត​អ្នក​រួមរ័ក

7 ឆ្នាំ មុន

ឧទ្ធម្ភាគចក្រ​ល្បាត​របស់​ប៉ូលិស​ជា​មធ្យោបាយ​ដ៏​សំខាន់​ជួយ​ប៉ូលិស​ក្នុង​ការ​ប្រដេញ​ឧក្រិដ្ឋជន ឬ​អាច​រក​ឃើញ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​នៅ​លើ​ផ្ទៃដី តែ​ពេល​នេះ​បែរជា​ប៉ូលិស​អង់គ្លេស​៥​នាក់ ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ល្បាត​

ឧទ្ធម្ភាគចក្រ​ល្បាត​របស់​ប៉ូលិស​ជា​មធ្យោបាយ​ដ៏​សំខាន់​ជួយ​ប៉ូលិស​ក្នុង​ការ​ប្រដេញ​ឧក្រិដ្ឋជន ឬ​អាច​រក​ឃើញ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​នៅ​លើ​ផ្ទៃដី តែ​ពេល​នេះ​បែរជា​ប៉ូលិស​អង់គ្លេស​៥​នាក់ ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ល្បាត​របស់​ប៉ូលិស​លួច​ថតរូប​រួម​សិច​លើ​ផ្ទៃដី​ទៅ​វិញ ដែល​រឿង​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​នេះ កំពុង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​អង់គ្លេស ទៅ​ដល់​ណា​ក៏​ឮ​មហាជន​សួរ​គ្នា​ទ្រហឹង ។

ចុងខែ​ឧសភា ឆ្នាំ​២០១៦​នេះ អ្នក​បើក​ឧទ្ធម្ភាគចក្រ​២​នាក់ និង​នាយ​ប៉ូលិស​៣​នាក់​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស ត្រូវ​ក្រុម​ស៊ើបអង្កេត​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ពី​បទ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ល្បាត​របស់​ប៉ូលិស​លួច​ថតរូប​រួម​សិច​លើ​ផ្ទៃដី ដែល​សកម្មភាព​មហា​ថោកទាប​នេះ ពួក​គេ​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០០៧ ។ ពេល​លួច​ថត​បាន​រូប​ទាំងនោះ​ហើយ ជួន​កាល​ពួក​គេ​យក​ទៅ​បង្ហោះ​តាម​អីុន​ធើ​រ​ណេ​ត​, ជួនកាល​បញ្ជូន​បន្ត​ឱ្យ​មិត្តភក្តិ​មើល​សើច​លេង ។ ករណី​ខ្លះ​ទៀត ករណី​ជន​រង​គ្រោះ​ដែល​គេ​លួច​ថត​ក្នុង​ឃ្លី​ប​សិច​ត្រូវ​គេ​គម្រាម​ឱ្យ​បះសក់​ក៏​មាន ។

នៅ​ចំពោះ​មុខ​ក្រុម​ស៊ើបអង្កេត ដំបូង​ប៉ូលិស​កំហូច​ទាំង​៥​នាក់​ប្រកែក​ញ៉ា​ញ​និយាយ​ថា រូប​រួម​សិច​ដែល​ខ្លួន​ថត​បាន​ទាំង​ប៉ុន្មាន គឺ​ថត​ជាប់​ដោយ​ចៃដន្យ​បំផុត ព្រោះ​ម្ចាស់ខ្លួន​ប្រហែស​ពេក​រួម​សិច​នៅ​កណ្ដាលវាល គ្មាន​បិទទ្វារ ឬ​ពន្លត់ភ្លើង ខណៈ​ឧទ្ធម្ភាគចក្រ​ល្បាត​របស់​ប៉ូលិស​ជា​មធ្យោបាយ​បំពាក់​កាមេរ៉ា​ទំនើប​បំផុត ចាប់​បាន​រូប​ច្បាស់​បំផុត ។

ទោះ​អ្នក​ទាំងនោះ​និយាយ​ដូច្នេះ​ក្ដី ក្រុម​ស៊ើបអង្កេត​អត់​ជឿ​ដាច់ខាត ដោយ​គិត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​លួច​ថតរូប​រួម​សិច​ប្រហែល​ធ្លាប់​មានរឿង​អាក់អន់ស្រពន់ចិត្ត​ជាមួយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ប៉ូលិស​ក្បាលខូច​ទាំង​៥​នាក់​។

កាសែត Daily Mail របស់​អង់គ្លេស​ផ្សាយ​ចំ​ៗ​នូវ​ឈ្មោះ​ប៉ូលិស​ក្បាលខូច​ទាំង​៥​នាក់ នោះ គឺ​នាយ​ប៉ូលិស Lee Walls អាយុ​៤៦​ឆ្នាំ ,​នាយ​ប៉ូលិស Motthew Loosemore អាយុ​៤១​ឆ្នាំ​, នាយ​ប៉ូលិស Adrian Pogmor អាយុ​៥០​ឆ្នាំ ។ ចំណែក​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ Matthew Loosemore  អាយុ​៤៤​ឆ្នាំ និង Malclom Reeves អាយុ​៦៣​ឆ្នាំ (​ទើបតែ​ចូល​និវត្តន៍​បាន​៣​ឆ្នាំ​) ។ ក្រោយ​ត្រូវ​សួរ​ចម្លើយ​ដេញដោល​ខ្លាំង​ពេក ទីបំផុត​ប៉ូលិស​ក្បាលខូច​ទាំង​៥​នាក់ ព្រម​សារ​ភា​ប​ត្រង់​ថា ពួក​ខ្លួន​លួច​ថត​រួបរួម​សិច​មែន គឺ​លួច​ថត​តាំងពី​ឆ្នាំ​២០០៧​។ តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Telegraph​គេ​ដឹង​ថា ប៉ូលិស​ក្បាលខូច​ទាំង​៥​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​Crown ក្នុង​ខែមិថុនា ២០១៦​នេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​តម្កល់​ប្រាក់​សុំ​នៅ​ក្រៅ​ឃុំ​ជា​ដាច់ខាត ។

ចំពោះ​ហេតុការណ៍​ដ៏​សែន​អាក្រក់​នោះ នាយ​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប​ហួសចិត្ត​ពេក​គិតតែ​ដកដង្ហើម​ធំ​គ្រវីក្បាល​ត​តាត់ ។ ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កាសែត Telegragph ​គាត់​និយាយ​របៀប​អស់​សង្ឃឹមថា «​កេរ្ដិ៍ឈ្មោះ​ប៉ូលិស​អង់គ្លេស​កាន់តែ​យ៉ាប់យ៉ឺន​ហើយ ។ រឿង​មួយ​មិន​ទាន់​ស្ងប់ស្ងាត់​ផង ស្រាប់តែ​រឿង​ដដែល​ធ្លាយ​ចេញ​ទៀត» ។

សម្ដី​គាត់​ធ្វើ​ឱ្យ​គេ​នឹកឃើញ​ដល់​ហេតុការណ៍​កាលពី​២​ឆ្នាំ​មុន ដែល​នាយ​ប៉ូលិស​ម្នាក់​ឈ្មោះ​Charles Little Boy អាយុ​៥៥​ឆ្នាំ ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​បទ​លួច​ថតរូប​សិច ហើយ​រក្សា​ទុក​រូប​ទាំងនោះ ។ ចម្លើយ​របស់ Little boy នៅ​ចំពោះ​មុខ​តុលាការ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បើកភ្នែក ធំ​ៗ​ហួច​ចិត្ត ព្រោះ​គេ​សារភាព ត្រង់​ៗ​ថា រូប​សិច​ដែល​ខ្លួន​លួច​ថត​បាន​ដំបូង​បង្អស់​គឺ​ថតរូប​បុរស​ម្នាក់​រួមរ័ក​ជាមួយ​សេះមួយ​ក្បាល ។ រូប​នោះ​ខ្លួន​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​នៅផ្ទះ ។ រូប ក្រោយ​ៗ​ក្នុង​រយៈពេល​៦​ឆ្នាំ ខ្លួន​ច្រើន​តែ​លួច​ថតរូប​គេ​រំលោភ​លើ​កុមារ​ដោយ​រួមរ័ក​តាម​រន្ធ​គូទ ។ រូប​បែប​នេះ​មាន​ច្រើន​ណាស់​, មាន​ទាំង​រូប​កុមារ​ខ្លះ​ត្រូវ​គេ​ចងដៃ ចងជើង និង​ញ៉ុ​ក​មាត់ ហើយ​ចាប់​រួមរ័ក​តាម​រន្ធ​គូទ ធ្វើ​ឱ្យ​គ្នា​ឈឺចាប់​ស្រែក​មិន​ចេញ រើ​មិន​រួច បាន​ត្រឹមតែ​ហូរ​ទឹកភ្នែក​ប៉ុណ្ណោះ  ។

សម្ដី​របស់ Littel Boy អ្នក​ណា​ៗ​ក៏​ហួសចិត្ត ព្រោះ​ខ្លួន​ជា​ប៉ូលិស​ឃើញ​គេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បែប​នេះ​ផ្ទាល់​ភ្នែក មិន​ព្រម​ចាប់​យក​ទៅ​ផ្ដន្ទាទោស បែរជា​ប្រឹង​លួច​ថតរូប​ទុក​មើល​លេង​ទៅ​វិញ ៕