ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ផ្អើល​ផ្សារ​លក់​បន្លែ​សុ​វ​ណ្ណា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​លក់​បន្លែ​សុ​វ​ណ្ណា

រាជធានីភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​លក់​បន្លែ​សុ​វ​ណ្ណា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ផ្សារ​លក់​បន្លែ​សុ​វ​ណ្ណា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​សម្រាក​ដេក​យាម​នៅ​ក្នុង​ផ្សារ​ខាងលើ​នេះ មាន​គ្នា​៣​នាក់ មួយសន្ទុះ​ក្រោយមក​គាត់​បាន​ប្រទះ​ឃើញ​តូប​បន្លែ​ដែល​នៅ​ជិត​តូប​លក់​បាយ​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ឲ្យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង ហើយ​ឆេះ​រាលដាល​ដល់​តូប​៣​ទៀត និង​ផ្ទុះ​ធុង​ក្លា​ស្សេ​សាច់​ឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀង​រយៈពេល​ជិត​២​ម៉ោង​ហើយ ភ្លាម​ៗ​នោះ​ដែល​សន្តិសុខ​បាន​នាំ​គ្នា​ដងទឹក​ជះ តែ​ភ្លើង​នៅ​តែ​ឆេះ​ខ្លាំង​ទៅ​ៗ ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់​ពេល កុំ​អី​មិនដឹង​ថា​ឆេះ​ខូចខាត​អស់​ប៉ុន្មាន​តូប​ទេ ។

អគ្គិភ័យ​ខាងលើ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​កន្លែង​កើតហេតុ​ចំនួន​៤​គ្រឿង ប្រើប្រាស់​អស់​ទឹក​៣​គ្រឿង​ទើប​អាច​រលត់​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​១ និង​០៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល  ។

ចំពោះ​ការ​ខូចខាត​ឆេះ​អស់​តូប​ចំនួន​៥ គឺ​តូប​បន្លែ​២​តូប តូប​លក់​ផ្លែ​ឈើ​២​តូប និង​តូប​លក់​បាយ​១​តូប​ផង​ដែរ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ៕