ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បើក​លឿន បុក​គោ​យន្ត​កន្ត្រៃ​ចត​ចោល​ស្លា.ប់​ម្នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ ដឹក​ឪឡឹក​ពីក្រោយ ដែល​ទុក​ចត​នៅ​ស្ងៀម បណ្ដាល​ឱ្យ​ស្លា.ប់​បន្ទាប់​ពី​បាន​

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រុង​ប្រយ័ត្ន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ  ដឹក​ឪឡឹក​ពីក្រោយ ដែល​ទុក​ចត​នៅ​ស្ងៀម បណ្ដាល​ឱ្យ​ស្លាប់​បន្ទាប់​ពី​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​ដល់​នៅ​មន្ទីរពេទ្យ ក្នុង​ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​ពង្រ​ថ្មី ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​ដឹក​ឪឡឹក​លក់ បើកបរ​ដោយ​ឈ្មោះ រឿ​ន អ៊ា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ពេ​ង ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប បើក​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​បាន​ឈប់ ដោយ​មិន​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ ហើយ​ត្រូវ​បាន​អ្នកបើកបរ​ម៉ូតូ​សេ​១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា មក​ពីក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ រហូត​ដល់​ស្លាប់ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ឃុំ​សសរស្តម្ភ​។

លោក​បន្ត​ថា សាកសព​ជន​រង​គ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ រុន សាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ម្ចាស់​គោ​យន្ត​កន្ត្រៃ​នៅ​ពេល​កើតហេតុ​បាន​បើក​រត់គេច​ខ្លួន​បាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ក្តី​រុន ស្រុក​ពួក ទើប​កម្លាំង​នគរបាល​យើង​ធ្វើការ​ឃាត់ខ្លួន​បាន និង​បាន​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​នីតិវិធី​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​។ រីឯ​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខេត្តសៀមរាប ដើម្បី​ទុក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕