ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​យ៉ាង​ខ្លាំង ! ស្មាន​តែ​កេស​កំណប់ តាម​ពិត​…

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ អ្នកនេសាទ​ម្នាក់​បាន​ចេញ​ទៅ​អូស​ខ្ចៅ​តាម​ដង​ទន្លេមេគង្គ​សម្រាប់​យក​មក​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្រាប់តែ​ប្រទះ​កេះ​ធំ​មួយ ភ្លាម​ៗ​នោះ​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង

ខេត្ត​ត្បូងឃ្មុំ ៖ អ្នកនេសាទ​ម្នាក់​បាន​ចេញ​ទៅ​អូស​ខ្ចៅ​តាម​ដង​ទន្លេមេគង្គ​សម្រាប់​យក​មក​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្រាប់តែ​ប្រទះ​កេះ​ធំ​មួយ ភ្លាម​ៗ​នោះ​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​ព្រោះ​នឹក​ស្មាន​តែ​កំណប់ លុះ​ពេល​បើក​មើលឃើញ​សុទ្ធតែ​គ្រាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភាព​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ រួច​ក៏​ប្រញាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ រង់ចាំ​មន្ត្រី​អង្គការ​ស៊ី​ម៉ា​កមក​ពិនិត្យ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា​បុរស​ដែល​ប្រទះ​កេះ​គ្រាប់​នេះ​ឈ្មោះ សេន ស្លេះ អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​ចេញ​ទូក​ម៉ាស៊ីន​ពី​ផ្ទះ​ដោយ​បាន​ប្រើ​អួន​អូស​រក​ខ្ចៅ​នៅ​បាតទន្លេ​ត្រង់​ចំនុច​ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដូច​សព្វមួយដង នា​ល្ងាច​ថ្ងៃ​ខាងលើ​ស្រាប់តែ​អូស​ទៅ​តឹង​ខុស​ពី​ធម្មតា​លុះ​ពេល​ដែល​លើក​ឡើង​ប្រទះ​ឃើញ​កេះ​ដែក​១ ដំបូង​ត្រេកអរ​នឹក​ស្មាន​តែ​កំណប់​ដែល​គេ​លាក់​ទុក​នៅ​បាតទន្លេ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បានឃើញ​សភាព​បែប​នេះ​ក៏​បាន​យក​មក​ផ្ទះ សង្ស័យ​មិន​ស្រួល​ក៏​បាន​ប្រគល់​ឲ្យ​ទៅ​លោក​មេ​ភូមិ និង​ប្រគល់​បន្ត​ឲ្យ​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​រោ​ទិ៍​ទី​១​ទាំង​យប់ លុះ​ពេល​ដែល​សមត្ថកិច្ច​បាន​បើក​មើល​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ក៏​ឃើញ​ក្នុង​កេះ​ដែក​នោះ​សុទ្ធតែ​ជា​គ្រាប់បែក​ផ្លែ​ទឹកដោះ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ។ បើ​និយាយ​ពី​គុណភាព​វិញ នៅ​សល់​ប្រហែល​ពី​៧០%​ទៅ​៨០%​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន បន្ទាប់​មក​ប្រញាប់​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​ជំនាញ​អង្គការ​ស៊ី​ម៉ាក​ចុះ​មក​ពិនិត្យ និង​មាន​វិធានការ​បែប​ណា​បន្ត​ទៀត ៕