ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខណ្ឌមានជ័យ​ផ្តល់​ថវិកា​ដល់​ភរិយា​អ្នកកាសែត​ដែល​ឆ្លងទន្លេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ លោក ឌី​រ័​ត្ម​ខេ​ម​រុណ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​ផ្តល់​ថវិកា​ចំនួន​៤០០​ដុល្លារ​

រាជធានី​ភ្នំពេញ ៖ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ លោក ឌី​រ័​ត្ម​ខេ​ម​រុណ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​ផ្តល់​ថវិកា​ចំនួន​៤០០​ដុល្លារ​ដល់​ភរិយា​អ្នកកាសែត សម័យ​ជំនាន់​ថ្មី​គឺ​លោក​ទុ​យ ម៉ែ​ន ដែល​សម្រាក​ឆ្លងទន្លេ​នៅ​មន្ទីរសម្ភព​ក្បាលថ្នល់ ។

សូម​បញ្ជាក់​ថា​ភរិយា​លោក ទុ​យ ម៉ែ​ន ឈ្មោះ​ម៉​ម ស្រី​ណុ​ច ត្រូវជា​កូនស្រី​បង្កើត​លោក​ម៉​ម វ៉ា​ន អ្នកកាសែត​អាជីព​ម្នាក់​ដែល​មាន បទ​ពិសោធន៍​ជិត​២០​ឆ្នាំ​មក​ហើយ ។ លោក​ឌី រ័​ត្ម​ខេ​ម​រុណ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រូប​លោក​តំណាង​កាកបាទក្រហម​ខណ្ឌមានជ័យ​ជួយ​ផ្តល់​ថវិកា​ទាំងស្រុង​សម្រាប់​រំលែក​នូវ​ការ​លំបាក​ដល់​គ្រួសារ​អ្នកកាសែត​ខាងលើ​នេះ ដោយសារ​រូប​លោក​បានដឹង​ថា លោកស្រី​ប្រាក់ វ​ណ្ណា ម្តាយក្មេក​លោក​ទុ​យ ម៉ែ​ន និង​ជា​ភរិយា​លោក​ម៉​ម វ៉ា​ន កំពុង​មាន​ជំងឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ ដូច្នេះ​ទើប​រូប​លោក​ផ្ទាល់​មាន​ក្តី អាណិតអាសូរ​ក្នុង​នាម​កាកបាទក្រហម​ដែល​មាន​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ផ្តាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​ជួយ​តាមដាន​ពិនិត្យ​មើល​នូវ​ទុក្ខ លំបាក​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទូទៅ ទើប​រូប​លោក​សម្រេច​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​គ្រួសារ​អ្នកកាសែត​ដែល​កំពុង​ជួប​ការ​លំបាក ព្រោះ​ជួប​បញ្ហា​សុខភាព​ម្តង​ទាំង​ពីរ​នាក់​ម្តាយ​និង​កូន ។ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​កាកបាទក្រហម​ខណ្ឌមានជ័យ​ខាងលើ​នេះ​ក្រុម​គ្រួសារ​លោក​ម៉​ម វ៉ា​ន បាន​លើក​ម្រាមដៃ​ដប់​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​លោក ឌី រ័​ត្ម​ខេ​ម​រុណ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរសម្ភព​ក្បាលថ្នល់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​បង្កើត​ចៅស្រី​ខ្ញុំបាទ បាន​សុខ​សប្បាយ​ទាំង​ម្តាយ​និង​កូន សូម​ជូនពរ​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពល​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕