ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហើយការ​ផលិត​យន្តហោះ​ចុះ​លើ​ទឹកធំ​បំផុត

7 ឆ្នាំ មុន

យន្តហោះ​ចុះ​លើ​ទឹកធំ​ដំបូង​គេ​ធុន AG 600 បាន​ចេញពី​ខ្សែ​ផលិតកម្ម​នៅ​ទីក្រុង ZHUHAI ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ។

យន្តហោះ​នេះ​មាន​ទម្ងន់​ខ្ពស់​បំផុត​ពេល​ហោះ​ឡើង​ដល់​៥៣,៥​តោន

យន្តហោះ​ចុះ​លើ​ទឹកធំ​ដំបូង​គេ​ធុន AG 600 បាន​ចេញពី​ខ្សែ​ផលិតកម្ម​នៅ​ទីក្រុង ZHUHAI ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ។

យន្តហោះ​នេះ​មាន​ទម្ងន់​ខ្ពស់​បំផុត​ពេល​ហោះ​ឡើង​ដល់​៥៣,៥​តោន ហើយ​អាច​ហោះ​បាន​ចម្ងាយ​ដល់​ទៅ​៤.៥០០​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ និង​បំពេញ​បណ្តា​បេសកកម្ម​ជួយ​សង្គ្រោះ​តាម​សមុទ្រ ។ នេះ​ជា​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​ចិន​ដែល​អាច​ផលិត​យន្តហោះ​ធុន​ធំ​ចុះ​លើ​ទឹក​។ យោង​តាម​ក្រុមហ៊ុន​ផលិត​គឺ​ក្រុមហ៊ុន AVIATION INDUSTRY CORPORATION OF CHINA ថា យន្តហោះ​នេះ​មាន​ទម្ងន់​ច្រើន​បំផុត​ពេល​ហោះ​ឡើង​ដល់​៥៣,៥​តោន ហើយ​អាច​ហោះ​បាន​ចម្ងាយ​ដល់​ទៅ​៤.៥០០​គីឡូម៉ែត្រ ។ មាន​ទំហំ​ប៉ុន​យន្តហោះ​ប៊ូ​អីុង​៧៣៧ យន្តហោះ AG 600 ជា​យន្តហោះ​ចុះ​លើ​ទឹកធំ​ជាងគេ​បំផុត​លើ​ពិភពលោក ៕