ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មោភ​ណាស់ ! ស្និទ្ធស្នាល​ជាមួយ​ម្តាយមីង បែរជា​ចាប់​ក្មួយ​

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាការ​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ល្បួង​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោ.ភ​រហូត​បាន​សម្រេច

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាការ​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ល្បួង​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោភ​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ម្តាយមីង​ស្រី​រង​គ្រោះ​នៅ​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ។

ជនសង្ស័យ​ឈ្មោះ អេ​ង សិលា ហៅ ឡា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ថា​បាន​ល្បួង​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៩​ឆ្នាំ​ម្នាក់ ជា​ក្មេង​កំព្រា មក​ស្នាក់​នៅ​ជាមួយ​ម្តាយមីង ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ដោយសារ​តែ​ជនសង្ស័យ​មានការ​រាប់អាន​ស្និ​ទ​ស្នាល​ជាមួយ​ម្តាយមីង​របស់​ក្មេង​ស្រី​រង​គ្រោះ និង​តែងតែ​មក​ហូប​ចុង​ដេក​ស្នាក់​នៅ​លើ​ផ្ទះ​នេះ​ជា​ញឹកញាប់ ។ ហើយ​កន្លង​មក ជនសង្ស័យ​ក៏​តែងតែ​ទិញ​ស្ករ​គ្រាប់ និង​ចំណីចំណុក​មក​ឲ្យ​ក្មេង​ស្រី​ដើម្បី​ល្បួង​នាង ។ នៅ​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ស្ត្រី​ជា​ម្តាយមីង​មិន​នៅ ជន​នេះ​បាន​ឆក់​ឱកាស​ល្បួង​នាង​រំលោភ​រហូត​បាន​ស​ម្រ​ច តែ​មិន​ស៊ីជម្រៅ​ខ្លាំង​ទេ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​រង​គ្រោះ​បែប​នេះ ក្មេង​ស្រី​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ញាត់​បញ្ចូល​ទៅ​ក្នុង​ទ្រុង​ដែក​ផង​ដែរ ៕