ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ថា​អ្នកចូលរួម​វេទិកា​រិះគន់​លោក​សម រ​ង្ស៊ី

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ឡើង​ដោយ​អង្គការ​យុវជន​កិច្ច​សង្គម

ខេត្តកំពង់ចាម ៖​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា  បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ឡើង​ដោយ​អង្គការ​យុវជន​កិច្ច​សង្គម បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​និង​រិះគន់​លោក សម រ​ង្ស៊ី ដែល​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា ។

នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​សរសេរ​ថា «​ល្ងាច​នេះ​វេទិកា​(​ទី​១៩) ស្រុង​ចំការលើ ខេត្តកំពង់ចាម ពលរដ្ឋ​៨០០​នាក់ ពលរដ្ឋ​ស្រុក​នេះ រិះគន់​ខ្លាំង​លើ​លោក សម រ​ង្ស៊ី ដែល​ស្នើ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​សំលៀក​បំពាក់​ពី​កម្ពុជា »​។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​ព្រមាន​របស់​កញ្ញា ធី សុវណ្ណ​ថា​ខាងលើ​នេះ ៕