ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថា Messenger ​​ហ្វេ​ស​ប៊ុ​ក​ មាន​អ្នក​ប្រើ​ប៉ុន្មាន​ប្រចាំ​ខែ​?

7 ឆ្នាំ មុន

កាលពី​ខែកុម្ភៈ​កម្មវិធី WhatsApp ដែល​គ្រប់គ្រង​ដោយ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​អ្នក​ប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ ។ WhatsApp គឺជា​អចលនទ្រព្យ​ទី ២ របស់​ហ្វេ​ស​ប៊ុ​ក​ដែល​ឈាន​ដល់​ចំណុចខ្លាំង បន្ទាប់​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

កាលពី​ខែកុម្ភៈ​កម្មវិធី WhatsApp ដែល​គ្រប់គ្រង​ដោយ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​អ្នក​ប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ ។ WhatsApp គឺជា​អចលនទ្រព្យ​ទី ២ របស់​ហ្វេ​ស​ប៊ុ​ក​ដែល​ឈាន​ដល់​ចំណុចខ្លាំង បន្ទាប់​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ។ យ៉ាងណាមិញ​ទ្រព្យសម្បតិ្ត​ទី ៣​គឺ​កម្មវិធី Messenger បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើប្រាស់​ឈាន​ល់ ១​ពាន់​លាន​នាក់​ហើយ ។

តាម​រយៈ​តួលេខ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ប្រើប្រាស់​កម្មវិធី Messenger ១​ពាន់​លាន​នាក់​ បាន​ប្រើប្រាស់​ជា​រៀង​រាល់​ខែ​នៅ​ទូ​ទាំង​ពិភពលោក ។ Messenger គឺជា​កម្មវិធី​ផ្ញើ​សារ ភ្លាម​ៗ និង​ជា​កម្មវិធី​ស​ហ្វ​វែ​មួយ​ដែល​ផ្តល់​ការ​ទាក់ទង​ជា​សំឡេង ឬ​ជា​អត្ថបទ ។

វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ចេញផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី​៩ សីហា ២០១៤ ។ កាលពី​ខែមេសា ហ្វេ​ស​ប៊ុ​កបាន​រាយការណ៍​ថា កម្មវិធី​នេះ​មាន​អ្នក​ប្រើប្រាស់​៩០០ លាន​នាក់​ជា​រៀង​រាល់​ខែ ៕