ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ល្បែង​ហុងកុង​ប្រកាស​បញ្ចប់​​!

7 ឆ្នាំ មុន

តារា​សម្តែង​ហុងកុង​លោក Chow Yun Fat ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​ជា​តួអង្គ​ស្តេច​ល្បែង​បាន​ប្រកាស​ថា រូប​លោក​នឹង​បញ្ចប់​អាជីព​សម្តែង​ក្នុង​ឆ្នាំ​២០១៦​នេះ ។ លោក Chw Yun Fat បាន​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​ថា លោក​នឹង​មិន​ទទួល​សំណើ​ថត​រឿង​ទៀត​ទេ ពោល​គឺ​ចង់​មាន​ពេលវេលា​សម្រាក​នៅ​រដូវរងា​រយៈពេល​វែង ។

តារា​សម្តែង​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​ត្រឡប់​ចូល​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង​វិញ​កាលពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​ចំណាយពេល​៣ ទសវត្សរ៍​ផលិតភាព​យន្ត​ឱ្យ​ប្រទេស​ចិន និង​ហូ​លី​វូ​ដ ។ ការ​វិល​ត្រឡប់​របស់ Chow Yun Fat ក្នុង​ភាពយន្ត​ហុងកុង​គឺ​ខ្សែភាព​យន្ត From  Vegas to Macau ផលិត​ដោយ​លោក Wong Jing វ័យ​៦១​ឆ្នាំ​ដូច​គ្នា ។ ភាពយន្ត​នេះ​ទទួល​បាន​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង​ទើប​ធ្វើ​ឱ្យ​មានការ​ផលិត​ជា​ច្រើន​ភាគ​ជា​បន្តបន្ទាប់ ។

ដោយឡែក​ខ្សែភាពយន្ត​ថ្មី​បំផុត​របស់ Chow Yun Fat បែប​ឧក្រិដ្ឋកម្ម​គឺ «Cold War 2» ឬ «​សង្គ្រាមត្រជាក់​លើក​ទី​២» បាន​បំបែក​កំណត់​ត្រា​ខ្សែភាពយន្ត​ហុងកុង​នៅ​ពេល​ដែល​ខ្សែភាពយន្ត​មួយ​នេះ​បាន​ចេញផ្សាយ​កាលពី​២​ស​ប្តា​ហ៍​មុន​នៅ​ហុងកុង ៕