ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះកាំភ្លើង និងម៉ូតូពេលទៅ​បេះ​បន្លែ​​

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ខណៈ​នាំ​គ្នា​ដើរ​បេះ​បន្លែ​ផ្លែ​ឈើ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​កាំភ្លើង​អាកា​មួយ​ដើម និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ព្រៃរបោះ រួច​ពួក​គាត់​បាន​រាយការណ៍​ទៅ​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ក្នុងភូមិ​កា​មែន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ។

លោក ផា​ន ចាន់​ថន អធិការរង​នគរបាល​ស្រុក​អូរ​ជុំ​ទទួល​បន្ទុក​សន្តិសុខ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​កាំភ្លើង និង​ម៉ូតូ​១​គ្រឿង​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​៤-៥​នាក់ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ នាំ​គ្នា​ដើរ​បេះ​បន្លែ​នៅ​ក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ ។

ពេល​នោះ​បាន​ប្រទះ​ឃើញ​កាំភ្លើង​អាកា​៤៧​មួយ​ដើម​លាក់​ទុក​នៅ​ក្នុង​ព្រៃ ហើយ ពួក​គាត់​បាន​រាយការណ៍​មក​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ុស្តិ៍​សាមគ្គី ។ បន្ទាប់​មក ក៏​មានការ​សហការ​ជាមួយ​នគរបាល​ស្រុក​អូរ​ជុំ ចុះ​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​កាំភ្លើង​នោះ រួច​សមត្ថកិច្ច​បន្ត​រុករក​នៅ​ក្បែរ​កន្លែង​នោះ ក៏​ឃើញ​ម៉ូតូ​១​គ្រឿង​បន្ថែម​ទៀត ម៉ាក​ឌ្រី​ម​សេ​១០០ ពណ៌​ខ្មៅ ស៊េរី​ចាស់ អត់​ស្លាក​លេខ ។

លោក ផា​ន ចាន់​ថន បន្ត​ថា កាំភ្លើង​ដែល​រើស​បាន​នោះ​ផលិត​នៅ​អតីត​សហភាព​សូ​វៀត តែ​អត់​មាន​គ្រាប់​ទេ​មាន​តែ​បង់​ទទេ ។ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ជុំវិញ​ការ​ប្រទះ​ឃើញ​ម៉ូតូ និង​កាំភ្លើង​លាក់​ទុក​ក្នុង​ព្រៃ​នេះ ៕