ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចក់​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​5​ធ្លាក់​យ៉ាងណា​ក៍​មិន​បែក

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​កញ្ចក់​អា​មេ​រិ​ក Corning ទើបតែ​បង្ហាញ​កញ្ចក់​ជំនាន់​ថ្មី​គឺ Gorilla Glass 5 បំពាក់​លើ​ស្មា​ត​ហ្វូ​ន ។ កញ្ចក់​ជំនាន់​ទី ៥ នេះ​មាន​ភាពរឹងមាំ​ជាង​មុន ពោល​ទោះបីជា​ធ្លាក់​ពី​កម្ពស់ ១,៦ ម៉ែត្រ​ក៏​មិន​ប្រេះ​បែក​ដែរ ។

ក្រុមហ៊ុន Corning ឱ្យ​ដឹង​ថា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ជាង ៨៥% យ៉ាង​ហោច​ណាស់​បាន​ធ្លាក់​ទូរស័ព្ទ​របស់​ពួក​គេ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ។ ៥៥% ផ្សេង​ទៀត​បាន​ធ្លាក់​ទូរស័ព្ទ​បី​ដង ឬ​លើស​ពី​នេះ​ក្នុង​មួយ​ឆ្នាំ ។ យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ ៦០% គឺ​ធ្លាក់​ទូរស័ព្ទ​ពី​កម្ពស់​ស្មា និង​ចង្កេះ ។ ក្រុមហ៊ុន​ទាញ​ការ​សន្និដ្ឋាន​ថា​វា​កើតឡើង​ចំ​ពេល​ពួក​គេ​ដក​ទូរស័ព្ទ​ចេញពី​ហោប៉ៅ ឬ​ក៏​នៅ​ពេល​ពួក​គេ​ទាញ​ទូរស័ព្ទ​ថតរូប ។

Gorilla Glass 5 នឹង​ដោះស្រាយ​រាល់​បញ្ហា​នោះ ដែល​តែងតែ​កើត​មាន​ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់ ។ ៨០%​នៃ​ការ​ធ្វើតេស្ត​កញ្ចក់ Gorilla Glass 5 បង្ហាញ​ថា​វា​មាន​សភាព​ធន់​ខ្លាំង​ទៅ​នឹង​ការ​ធ្លាក់​ពី​កម្ពស់​១,៦​ម៉ែត្រ ហើយ​វា​នឹង​ត្រូវ​គេ​បំពាក់​លើ​ទូរស័ព្ទ​នៅ​ចុងឆ្នាំ ២០១៦ នេះ​ផង​ដែរ ៕