ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​អូន​របស់​អូន លុយ​បង​ក៏​របស់​អូន

7 ឆ្នាំ មុន

​មាន​​បុរស​ជា​ច្រើន​​បាន​ចាត់​ទុក​ប្រ​ព​ន្ធ​​របស់​ពួក​គេ​ គឺជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​ដោយសារ​តែ​ប្រ​ព​ន្ធ​ ​ជា​អ្នកគ្រប់គ្រង​លុយ​ និង​បែងចែក​ការ​​ចាយ​​លុយ​​ទាំងនោះ​​ ។

​មាន​​បុរស​ជា​ច្រើន​​បាន​ចាត់​ទុក​ប្រ​ព​ន្ធ​​របស់​ពួក​គេ​ គឺជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​ដោយសារ​តែ​ប្រ​ព​ន្ធ​ ​ជា​អ្នកគ្រប់គ្រង​លុយ​ និង​បែងចែក​ការ​​ចាយ​​លុយ​​ទាំងនោះ​​ ។

នៅ​ក្នុង​​សង្គម​​ខ្មែរ ប្តី​ភាគច្រើន​បំផុត​ តែងតែ​ប្រគល់​លុយកាក់​ទាំងអស់​ ឱ្យ​​ប្រ​ព​ន្ធ​​ជា​អ្នកគ្រប់គ្រង ​និង​ចាត់ចែង​ការ​ចាយវាយ​​ក្នុង​គ្រួសារ​ ។ ដូច្នេះ ​លុយ​របស់​ប្តី​ ក៏​ក្លាយជា​លុយ​របស់​ប្រ​ព​ន្ធ ​។ ចំណែក​លុយ​​របស់​ប្រ​ព​ន្ធ​ ​ក៏​នៅ​តែ​របស់​ប្រ​ព​ន្ធ ​ពីព្រោះ​បុរស​មិន​​រវល់​ក្នុង​ការ​កាន់កាប់​​លុយ​​ឡើយ​ ។

ដោយ​​ផ្តល់​លុយ​អស់រលីង​​ដល់​ប្រ​ព​ន្ធ​ ពេល​ខ្លះ​លោក​ប្តី​ត្រូវការ ​ដើម្បី​ចាយវាយ​ ក៏​មានការ​លំបាក​ បើសិនជា​ប្រ​ព​ន្ធ​តឹងតែង​​ខ្លាំង ​។ រឿង​​ដែល​ច្រើន​​កើត​មាន​ឡើង​នោះ​ គឺ​ពេល​ដែល​លោក​ប្តី​ចង់​ចាយ​លុយ​ខ្លះ ​ដើម្បី​ជួយ​ឪពុក​ម្តាយ​ ឬ​បងប្អូន ​។ ពេល​នោះ ប្រ​ព​ន្ធ​អាច​​នឹង​រអ៊ូរទាំ​ ឬ​​ក៏​មិន​ចង់​ផ្តល់​ឱ្យ​​ដោយ​លើក​ហេតុផល​ត្រូវ​ទុក ​ដើម្បី​គ្រួសារ​ផ្ទាល់ខ្លួន​ ។

ពេល​ខ្លះ ​ទំនាស់​ប្តី​-ប្រ​ព​ន្ធ ​ក៏​អាច​កើត​​មាន​ដោយសារ​តែ​បញ្ហា​នៃ​ការ​គ្រប់គ្រង​លុយ​នេះ​ ។ ពេល​ខ្លះ​ប្រ​ព​ន្ធ ​ក៏​ត្រូវ​ចោទប្រកាន់​ថា​ជួយ​​ដល់​សាច់ញាតិ​ខ្លួនឯង​ច្រើន​​ជាង​សាច់ញាតិ​ខាង​ប្តី​ ។ ដូច្នេះ ដើម្បី​ចៀសវាង​​ការ​ចោទប្រកាន់​បែប​នេះ​ និង​ដើម្បី​ចៀសវាង​ទំនាស់​គ្រួសារ​នោះ ប្រ​ព​ន្ធ​ត្រូវ​ផ្តល់​ភាព​ស្មើគ្នា​ នៅ​ក្នុង​ការ​ជួយ​ដល់​សាច់ញាតិ​ខាង​ខ្លួន ​និង​សាច់ញាតិ​ខាង​ប្តី​ ។ ប៉ុន្តែ​វា​ពិតជា​មិន​ងាយស្រួល​ទេ​ នៅ​ពេល​ដែល​និយាយ​ដល់​ការ​ជួយ​ជ្រោមជ្រែង​សាច់ញាតិ​ទាំង​សងខាង​នោះ ​។

រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវធ្វើ​ គឺ​ត្រូវ​តែ​មាន​ជំហរ​ខ្លួន​ទីពឹង​ខ្លួន​យ៉ាង​រឹង​មាំ ពីព្រោះ​មនុស្ស​គ្រប់​គ្នា ​នៅ​ពេល​ដែល​គេ​បង្កើត​គ្រួសារ​ហើយ​នោះ គេ​នឹង​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​គ្រួសារ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។ ដូច្នេះ​ហើយ ​បានជា​ប្រ​ព​ន្ធ​​ទាំងឡាយ​មាន​ការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ចាយ​លុយ​ សម្រាប់​មនុស្ស​ក្រៅពី​ប្តី​ និង​កូន​ ។

ប៉ុន្តែ​ប្រ​ព​ន្ធ ​ត្រូវ​មាន​ភាព​បត់បែន​ជាមួយ​លោក​ប្តី​ ដើម្បី​កុំ​ឱ្យ​លោក​ប្តី​គិត​ថា ​លុយ​បង​របស់​អូន ​ចំណែក​លុយ​អូន​​ ក៏​នៅ​តែ​របស់​
​អូន ​។ បើ​ពុំនោះ​ទេ លោក​ប្តី​នឹង​មិន​ប្រគល់​​លុយ​ទាំងអស់​ជូន​ប្រ​ព​ន្ធ​​ឡើយ​ ។

តាម​ពិត​រឿង​បែប​នេះ ​កើត​មាន​ញឹកញាប់​ទៅ​ហើយ ​ដែល​ប្តី​ជា​ច្រើន​មានការ​លាក់​លុយ​នោះ​ ។ ប្តី​ទាំងនោះ ​ចង់​មាន​ប្រាក់​បម្រុង​សម្រាប់​​ការ​ចាយវាយ​ក្រៅ​ខ្ទង់​មួយ​ចំនួន​ ដូច​ជា​ការ​សប្បាយ​ផ្ទាល់ខ្លួន និង​ការ​ជួយ​ដល់​សាច់ញាតិ​ខាង​ខ្លួន​ជាដើម​ ។ ដើម្បី​កុំឱ្យ​​លោក​ប្តី​លាក់​លុយ​បែប​នេះ ប្រ​ព​ន្ធ​ត្រូវឱ្យ​​ប្តី​មាន​សុវត្ថិភាព​ថា ​លុយ​ប្តី​នៅ​តែ​លុយ​ប្តី​ ទោះបីជា​ប្រ​ព​ន្ធ ​ជា​អ្នក​ទុកដាក់​ក្តី ​៕