ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តួ​អង្គសំខាន់ៗ​ចេញទៅសម្តែង​បន្តភាគ​​២ប្រទេស​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​​សំខាន់​ៗ​ជា​ច្រើន​ដួង​ នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង ​«​ផ្កា​បួន​ទង​» ​របស់​ផលិតកម្ម​រ៉ុ​ក បា​ន​នាំ​គ្នា​ចេញដំណើរ​​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិ​ង្ហ​បុរី ​និង​ម៉ា​ឡេ​ស៊ី​ ដើម្បី​ភ្ជាប់​សាច់​រឿង​ថត ​នៅ​តំបន់​ក្រៅ​ស្រុក​​ឱ្យ​​កាន់តែ​ល្អមើល​ថែម​ទៀត​ នៅ​ពេល​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​ណ៍ ។

រាជធានីភ្នំពេញ ៖ តារា​​សំខាន់​ៗ​ជា​ច្រើន​ដួង​ នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង ​«​ផ្កា​បួន​ទង​» ​របស់​ផលិតកម្ម​រ៉ុ​ក បា​ន​នាំ​គ្នា​ចេញដំណើរ​​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិ​ង្ហ​បុរី ​និង​ម៉ា​ឡេ​ស៊ី​ ដើម្បី​ភ្ជាប់​សាច់​រឿង​ថត ​នៅ​តំបន់​ក្រៅ​ស្រុក​​ឱ្យ​​កាន់តែ​ល្អមើល​ថែម​ទៀត​ នៅ​ពេល​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​ណ៍ ។

ការ​​ចេញដំណើរ​បង្ហាញ​បេស​កម្ម​ថត​ភាពយន្ត​នេះ ​ត្រូវ​បាន​​ធ្វើ​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ​២០១៦ នេះ ​​នៅ​អាកាស​យាន​​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ​ដោយ​សរុប​ទាំង​តួ​​ និង​ក្រុមការងារ​ទាំងអស់​មាន​ចំនួន​១៣​នាក់​ ​។

លោក​មុំ ស៊ី​ថា​វង្ស​ (​ផាត់ យុ​ទ្ឋ​) ​ជា​អ្នកដឹកនាំ​រឿង​ដែល​មាន​បទពិសោធន៍ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​បញ្ជាក់​ប្រាប់​​អ្នក​យក​ព័ត៌​មាន​យើង​​ថា ​មូលហេតុ​ដែល​​ចេញ​ទៅ​ថត​នៅ​សិ​​ង្ហ​បុរី ​និង​ម៉ា​ឡេ​ស៊ី​ ព្រោះ​សាច់​រឿង​បាន​ឱ្យ​​ដឹង​ថា​ ឪពុក​ម្តាយ​តួ​ស្រី​ ជា​អ្នក​រកស៊ី​នៅ​ក្រៅប្រទេស​ឆ្លង​មក​ខ្មែរ​​យើង​ ។​ តួអង្គ​ក្នុង​រឿង​នោះ​ ក៏​​នៅ​ស្រុក​ក្រៅ​ដែរ​ ដោយ​ការ​ចេញ​ទៅ​លើក​នេះ​ មាន​តារា​សម្តែង​៨​ដួង​​ថត​នៅ​តំបន់​ពីរ​​ប្រទេស​នេះ​​ ។​

លោក​និយាយ​ទៀត​ថា​ នៅ​ពេល​ចំណាយពេល​ថត​នៅ​ស្រុក​គេ​ គឺ​ពិតជា​ចំណាយ​ប្រាក់​ច្រើន​​គួរសម​ ដោយ​ពីរ​ប្រទេស​នេះ​រយៈ​ពេល​​​៦ ​ទៅ​៧​ថ្ងៃ ​តាម​គ​ម្រោ​យ​យើង​ចាយ​អស់​ជាង​១​ម៉ឺន​ដុល្លារ​ ។ ​រឿង​ «​ផ្កា​បួន​ទង​» ​ចំណាយពេល​រហូត​ដល់​១​ឆ្នាំ​កន្លះ ​ដោយ​មាន​ចំនួន​៨០​ភាគ ​គ្រោង​ចាក់​ផ្សាយ​នៅ​ស៊ី​ធី​អិន​ឆាប់​ៗ​នេះ ​ដោយ​ថត​បាន​៩០%​ ហើយ​ថត​នៅ​ស្រុក​គេ​ចប់​នៅ​សល់​១០%​ នឹង​បញ្ចប់​នៅ​ក្នុងស្រុក​យើង​ ។

​ការ​រំពឹង​ទទួល​បានការ​គាំទ្រ​អាស្រ័យ​លើ​អ្នក​ទស្សនា​ ជា​អ្នក​វាយតម្លៃ​ យើង​ខំ​ជាមួយ​ក្រុមការងារ​ធ្វើ​យ៉ាងណា​ ​ឱ្យ​​ល្អ ​និង​មានគុណ​ភាព​ដោយ​រយៈពេល​ជាង​១​ឆ្នាំ​នេះ ​យើង​ចាយ​ទុន​ផលិត​​អស់​ជាង​១០​ម៉ឺន​ដុ​លា្ល​​របា​ត់ទៅ​ហើយ ​។ ​រឿង​ «​ផ្កា​បួន​ទង​» ​នេះ​ បាន​បង្កប់​​ការ​អប់រំ​ឲ្យ​យុវជន​គេច​ពី​បញ្ហា​គ្រឿងញៀន ។ ចៀស​វាង​ការ​គុំ​គួ​ន​ប្រើ​អំពើ​ហិង្សា​ ក្នុង​សង្គម​គ្រួសារ​ បើ​ខ្លួន​ក្រ​ត្រូវ​ចេះ​ខំ​រក​កុំ​ចាយវាយ​​លើស​ពី​សមត្ថភាព​យក​​មេឃ​ទ្រាប់​អង្គុយ​នេះ​ ជា​ការ​បង្កប់​អត្ថន័យ​ ។​​

អ្នកដឹកនាំ​រឿង​រូប​នេះ​ ក៏​​ធ្លាប់​ទទួល​បានការ​ផលិត​រឿង​បាន​ល​ទ្ធ​ផល​ល្អ​ គួរ​ឱ្យ​​ចាប់អារម្មណ៍​ផង​ដែរ ​ដូច​ជា​ផលិត​រឿង​ «​មនុស្ស ​ឬ​ខ្មោច​» «​នាង​មច្ឆា​» «​ចៅ​ពស់​កេងកង​» ​ដោយ​លោក​មានបទពិសោធន៍​ផ្នែក​នេះ​ ជិត​៣០​ឆ្នាំ​មក​ហើយ​ ។ ​ក្រោយ​បញ្ចប់រឿង​ «​ផ្កា​បួន​ទង​» ​លោក​ត្រៀម​ផលិត​រឿង​ «​និស្ស័យ​» ​ដោយ​កំពុង​តែ​រៀបចំ​ផែនការ​ ក្នុង​ពេល​ដែល​លោក​អះអាង​ថា​ ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មិនធម្មតា​ដែរ​នោះ ​។

លោក​សឿ​ន វី​តា ​ដែល​ជា​តួអង្គ​សំខាន់​ក្នុង​សាច់​រឿង​ ហើយ​មានឱកាស​ចេញ​ទៅ​ថត​នៅ​ប្រទេស​ទាំង​ពីរ​ដែរ​នោះ​ បាន​បង្ហាញ​នូវ​អារម្មណ៍​ថា ​លោក​រីករាយ​ដែល​មាន​ឱកាស​ជាមួយ​តារា​ដទៃ​ទៀត ​ក៏​​ដូច​ជា​បង​ៗ​ក្រុមការងារ​ទាំងអស់ ​បាន​ចូលរួម​ចេញ​ទៅ​ថត​នៅ​ស្រុក​គេ ។ ​បើ​ទោះជា​យើង​មាន​កម្រិត​ភាពយន្ត​ខ្មែរ​បែប​ណា​ ក៏​​យើង​សុ​ទ្ធ​តែ​ប្រឹង​ទាំងអស់​គ្នា​ ដើម្បី​កុន​ខ្មែរ​យើង ​។​ លោក​និង​ខិតខំ​តស៊ូ​​សម្តែង​ជាមួយ​ក្រុមការងារ​ឲ្យ​បេស​កម្ម​មួយ​នេះ ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន​ ទោះជា​ហត់នឿយ​បែប​ណា​ក្តី​។

តារា​ដែល​ជា​តួអង្គ​សំខាន់​ៗ​ទាំង​៨​រូប ​រួម​មាន​កញ្ញា​អាង សូ​នី​តា កញ្ញា​នី​តា វរវង្ស កញ្ញា​រ៉ូ​ឡា កញ្ញា​ហា​ណា កញ្ញា​ដួង ម៉ា​និ​ច លោក​សឿ​ន វី​តា លោក​ទឹ​ត្យា​ព្រមទាំង​ក្រុមការងារ​ផង​ដែរ ​។