ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើចឹង​ អ្នកណាហ៊ានយកធ្វើប្តីទៀត​​

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ហិ.ង្សា​ក្នុង​គ្រួសារ​មួយ បន្ទាប់​ពី​ប្តី​ខឹង​ប្រពន្ធ​សុំ​លែងលះ ក៏​​ទៅ​ផឹកស្រា​រហូត​ដល់​ស្រវឹង ហើយ​មាន​ទំនាស់​គ្នា​ទៀត ក៏​រត់​ទៅ​យក​កាំបិតប៉័ងតោ​ដេញ​កា.ប់​ប្រពន្ធ បណ្ដាល​ឱ្យ​មុត​កំភួនដៃ​ខាងឆ្វេង​១​កន្លែង និង​ស្មា​ខាងឆ្វេង​១​កន្លែង ​ដែល​ហេតុការណ៍​

ខេត្តកណ្តាល ៖ ហិង្សា​ក្នុង​គ្រួសារ​មួយ បន្ទាប់​ពី​ប្តី​ខឹង​ប្រពន្ធ​សុំ​លែងលះ ក៏​​ទៅ​ផឹកស្រា​រហូត​ដល់​ស្រវឹង ហើយ​មាន​ទំនាស់​គ្នា​ទៀត ក៏​រត់​ទៅ​យក​កាំបិតប៉័ងតោ​ដេញ​កាប់​ប្រពន្ធ បណ្ដាល​ឱ្យ​មុត​កំភួនដៃ​ខាងឆ្វេង​១​កន្លែង និង​ស្មា​ខាងឆ្វេង​១​កន្លែង ​ដែល​ហេតុការណ៍​នេះ​​កើ​តឡើង​ កាលពី​​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​សិ​ត្បូ ឃុំ​សិ​ត្បូ​ស្រុក​ស្អាង ខេត្តកណ្ដាល ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​រ៉ូ ស្រី​មុំ អាយុ​៣៤​ឆ្នាំ ​រីឯ​​​​ប្តី​ដៃដល់​ឈ្មោះ​ម៉​ង់ យ​ន អាយុ​៣៨​ឆ្នាំ ជា​ជាង​ធ្វើ​ពាងទឹក មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​កើតហេតុ ជន​ដៃដល់ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម និង​ដកហូត​កាំបិត​បុ័ងតោ​១​ផង​ដែរ​។

ប្រភព​បន្ត​ថា បុរស​ឈ្មោះ​ម៉​ង់ យ​ន (ជនដៃដល់) ដឹង​ថា តុលាការខេត្ត​កណ្ដាល​បាន​កោះហៅ​ខ្លួន​នៅ​ថ្ងៃ​ទី​១០ សីហា ខាង​​មុខ តាម​​បណ្ដឹង​របស់​ឈ្មោះ​រ៉ូ ស្រី​មុំ ​(ជា​ប្រពន្ធ) ដែល​បាន​សុំ​ប្ដឹង​លែងលះ ទើប​​បង្ក​ទៅ​ជា​រឿង​បែប​នេះ ។