ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់ខ្លួន​អ្នក​​​បង្ហោះ​រូប​ប្រមាថ​ដល់​​ព្រះរាជ​ទាយាទ​​​ថៃ

7 ឆ្នាំ មុន

ប៉ូ​លិស​ប្រទេស​ថៃ​ បាន​ធ្វើការ​សួរ​ចម្លើយ​ដល់​ប្រពន្ធ​អ្នកកាសែត​ជនជាតិ​​អង់គ្លេស​ម្នាក់ អំពី​រឿង​បង្ហោះ​រូប​របស់​ព្រះរាជ​ទាយាទ​ថៃ​នៅ​ព្រ​លាន​យន្តហោះ នៅ​លើ​ទំព័រ​​កាសែត​ក្នុង​ប្រព័ន្ធ​បណ្តាញ​​សង្គម​​ ។

ប៉ូ​លិស​ប្រទេស​ថៃ​ បាន​ធ្វើការ​សួរ​ចម្លើយ​ដល់​ប្រពន្ធ​អ្នកកាសែត​ជនជាតិ​​អង់គ្លេស​ម្នាក់ អំពី​រឿង​បង្ហោះ​រូប​របស់​ព្រះរាជ​ទាយាទ​ថៃ​នៅ​ព្រ​លាន​យន្តហោះ នៅ​លើ​ទំព័រ​​កាសែត​ក្នុង​ប្រព័ន្ធ​បណ្តាញ​​សង្គម​​ ។

អ្នកស៊ើប​អង្កេត​បាន​​និយាយ​ថា ​រូបភាព​ទាំងនោះ​ គឺជា​រូប​ក្លែងក្លាយនៅ​ពេល​គេ​បាន​ចាប់ខ្លួន អ្នក​បង្ហោះ​អាយុ​៣៩​ឆ្នាំ​ ឈ្មោះ Noppawan Bunluesilp ដែល​មាន​​ប្រពន្ធ​ជា​ជនជាតិ​ថៃ​ របស់​អតីត​អ្នក​រាយការណ៍​ និង​រិះគន់​រាជវង្ស​ថៃ លោក Andrew Mac​Gregor Marshall ​។

ប៉ូ​លិ​សបាន​សួរ​ដេញដោល​ពី​ព័ត៌មាន​នៅ​លើ​កាសែត​អា​ល្លឺ​ម៉​ង់ ដែល​មាន​រូប​ព្រះរាជ​ទាយាទ​​ថៃ ​ព្រះ​ជន្ម​៦៣​ព្រះ​វស្សា ព្រះ​នាម Maha Vajiralongkorn មាន​ព្រះ​វត្ត​មាននៅ​ព្រ​លាន​យន្តហោះ​ប្រទេស​អា​ល្លឺ​ម៉​ង់ ​។

​កាលពី​ព្រឹក​​ថ្ងៃ​សុក្រ​​ ទី២២ កក្កដា បណ្តាញ​ចូល​ទៅ​កាន់​ព័ត៌មាន​​ខាងលើ ត្រូវ​​បាន​​គេ​បិទ​ចោល​នៅ​ប្រទេស​​ថៃ ដោយ​ផ្អែក​លើ​ហេតុផល «​ព័ត៌មាន​មិន​សមរម្យ»​ ។ ការ​បិទ​ចោល​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​​ដែល​មានការ​ដោះ​លែងប្រពន្ធ​អ្នកកាសែត​​ខាងលើ ដែល​មានឈ្មោះ​ក្រៅ​ហៅ​​ថា ប្ល​យ (Ploy) ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រមាថ​ព្រះរាជ​វង្ស ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ទោស​មួយ​យ៉ាងធ្ងន់ធ្ងរ​នៅ​ប្រទេស​ថៃ​ ។ ទោស​ដែល​ប្រមាថ​​ព្រះ​រាជ​វង្ស​នេះ​ អាច​ឲ្យ​មានការ​ជាប់ពន្ធ​ធនាគារ​ដល់​ទៅ​រយៈពេល​១៥​ឆ្នាំ​ ។ មេបញ្ជាការ​អគ្គ​ការិយាល័យ​ស៊ើប​អង្កេត លោក Thitirat Nongharnpitak បាន​ចោទប្រកាន់លើ​​អ្នកកាសែត លោក Marshall ថា ​បាន​វាយប្រហារ​ពី​ក្រៅប្រទេស​ មក​ប្រទេស​ថៃ​ ។

ប៉ូ​លិ​សបាន​រឹប​អូស​យក​កុំព្យូទ័រ Laptop អាយ​ផេ​ត និង ឯកសារ​ផ្សេង​ៗ​ទៀត​ ដែល​ពាក់ព័ន្ធ​ ។ លោក Marshall គឺជា​អ្នក​រិះគន់​ទៅ​លើ​រាជវង្សានុវង្ស​ថៃ និងបាន​សរសេរ​នៅ​ក្នុង​សៀវភៅ​មួយ ​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​ថៃ​ ។ គាត់​បាន​និយាយ​ថា ប្រពន្ធ​របស់​គាត់​ មិន​មានការ​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​រឿង​នេះ​ទេ ​។

លោក Marshall បាន​និយាយ​ថា «វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ណាស់​ អ្វី​ដែល​សំខាន់​នោះ គឺ​ប្រពន្ធ​របស់ខ្ញុំ​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​រឿង​នេះ​ទេ»​ ។ ពួក​យើង​តែងតែ​មានការ​ព្រួយបារម្ភ​​ពី​សុខ​សុវត្ថិភាព​របស់​នាង ​នៅ​ពេល​ដែល​នាង​ទៅ​លេង​ប្រទេស​ថៃ ព្រោះ​នាង​ខានទៅ​សួរសុខទុក្ខ​សាច់ញាត្តិ​នាង​យូរហើយ​។​”