ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៨ និង​០០​នាទី​យប់ ថ្ងៃ​ទី​២២ កក្កដា​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៨៦ ក្បែរ​ខារ៉ាអូខេ យូ​ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៨ និង​០០​នាទី​យប់ ថ្ងៃ​ទី​២២ កក្កដា​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៨៦ ក្បែរ​ខារ៉ាអូខេ យូ​ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​ដាក់​កម្លាំង​ធ្វើការ​ឆែកឆេរ អាវុធ​ជាតិ​ផ្ទុះ មានជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​ស្មា​សរី​វ៉ូ​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1C-3586​។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ ពេល​ឃើញ​សមត្ថកិច្ច ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​បើក​គេច ភ្លាម ឃើញ​ហេតុការណ៍​គួរ​ឲ្យ​សង្ស័យ​បែប​នេះ សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ដេញ​តាម ប្រហែល​១០០​ម៉ែត្រ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មក​សួរនាំ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ ក៏​បានឃើញ​គ្រឿងញៀន​៤​កញ្ចប់​តូច ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​មានឈ្មោះ ទី​១-​ឈ្មោះ វ៉ា​ន់ សុ​ភក្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២-​ឈ្មោះ ដ​ន រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ម្ដុំ​ផ្សារ​ព្រៃ​ទា ទី​៣-​ឈ្មោះ សុខ ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្ដុំ​ផ្សារ​ព្រៃ​ទា​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​កាន់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕