ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណិត​ប្រភេទ​ធ្នង់ លោតឆ័ត្រ​ចេញពី​​កំពង់លែង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណិត​ប្រភេទ​ធ្នង់ កម្រាស់​១​តឹក មានមុខ​កាត់​ពី​៦០ ទៅ​៨០ សង់ទីម៉ែត្រ និង​មានបណ្តោយ​ជាង​២​ម៉ែត្រ ចំនួន​៧​សន្លឹក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​

ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណិត​ប្រភេទ​ធ្នង់ កម្រាស់​១​តឹក មានមុខ​កាត់​ពី​៦០ ទៅ​៨០ សង់ទីម៉ែត្រ និង​មានបណ្តោយ​ជាង​២​ម៉ែត្រ ចំនួន​៧​សន្លឹក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច ធ្វើការ​ចាប់​ឃាត់​នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច ច​ង្កែ​ង​ជ្រុំ ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ម្ចាស់​ឈើប្រណិត ទាំងនោះ ដឹកតាម​កាណូត​ទេសចរណ៍ ចេញពី​ស្រុក​កំពង់លែង មក​ក្រុង​កំពង់ឆ្នាំង​។

លោក ជិន សុ​ផាត នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឈើ​ខុសច្បាប់​ខាងលើ​នេះ​ឈ្មោះ ជាម ទឿ​ង អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ជា​ម្ចាស់​សិប្បកម្ម​គ្មាន​ច្បាប់ មួយ​កន្លែង​នៅ​ភូមិ​ឃុំ​ខាងលើ ។ លោក​បាន​បន្ត​ថា មុន​ពេល​មានការ​ចាប់​ឃាត់​ការ​ដឹកឈើ​ប្រណិត​ខុសច្បាប់ ខាងលើ​នេះ មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា មានការ​ណូ​ត​ទេសចរណ៍ មួយ​គ្រឿង​បាន​ដឹកឈើ​ប្រណិត ពី​ស្រុក​កំពង់លែង​ចូល​មក​ក្រុង​កំពង់ឆ្នាំង​ហើយ​កម្លាំង សមត្ថកិច្ច​របស់​លោក បាន​ស្ទាក់​ចាប់​បាន​នៅ​ចំណុច ច​ង្កែ​ង​ជ្រុំ ក្នុងភូមិ​កណ្តាល និង​បាន​ដឹក​យក​កាន់​ស្នងការដ្ឋាន ដើម្បី​កសាង​សំណុំរឿង ប្រគល់​ជូន​សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​។

លោកនាយ​ការិយាល័យ​រូប​នោះ​នៅ​បាន​បន្ត​ថា ពេល​ចាប់​ភ្លាម​ៗ ម្ចាស់​ឈើ​ទាំងនោះ​បាន​យកឈ្មោះ​លោក ព្រះរាជអាជ្ញា​រង​មួយ​រូប មក​លាប​ថា ជា​ឈើ​របស់​លោក​ព្រះរាជអាជ្ញា​រង​រូប​នោះ តែ​ពេល សួរ​ទៅ​លោក​ព្រះរាជអាជ្ញា​រង​រូប​នោះ​ថា ពុំ​មែន​ជា​ឈើ​របស់​គាត់​ឡើយ គឺ​គេ​យកឈ្មោះ​គាត់​ទៅ​ប្រើ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ម្ចាស់​ឈើ បាន​ប្រាប់​ថា គាត់​ដឹកឈើ​ទាំងនោះ​មក​ច្រៀក​ធ្វើជញ្ជាំង​ទូ តែ​សមត្ថកិច្ច​ថា គ្រាន់តែ​ពាក្យដោះសារ ប៉ុណ្ណោះ ព្រោះ​ឈើ​មាន​តម្លៃ​ថ្លៃ​បែប​នេះ​បែរជា​ថា យក​មក​ច្រៀក​ធ្វើ​ជញ្ជាំង​ទូទៅ​វិញ​៕