ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កាំភ្លើង​AK​មួយ​ដើម និង​ម៉ូតូ​១​គ្រឿងក្នុង​ព្រៃ

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច បាន​នាំ​គ្នា​ដើរ​បេះ​បន្លែ​ផ្លែ​ឈើ​ក្នុង​ព្រៃ​ប្រទះ​ឃើញ​កាំភ្លើង​AK​មួយ​ដើម និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ព្រៃរបោះ

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច បាន​នាំ​គ្នា​ដើរ​បេះ​បន្លែ​ផ្លែ​ឈើ​ក្នុង​ព្រៃ​ប្រទះ​ឃើញ​កាំភ្លើង​AK​មួយ​ដើម និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ព្រៃរបោះ ​រួច​ពួក​គាត់ បាន​រាយការណ៍​ទៅ​ប្រជា​ការ​ភូមិ និង​ប៉ុស្តិ៍​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​ករណី​រើស​បាន​កាំភ្លើង​នេះ​នៅ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ក្នុងភូមិ​កា​មែន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ​។

​លោក ផា​ន ចាន់​ថន អធិការរង​ស្រុក​អូរ​ជុំ​ទទួល​បន្ទុក​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​កាំភ្លើង​នេះ និង​ម៉ូតូ​១​គ្រឿង​មាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​៤-៥​នាក់​រស់នៅ​ភូមិ​ឃុំ ខាងលើ​បាន​នាំ​គ្នា​ដើរ​បេះ​បន្លែ​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​របស់​ពួក​គាត់​មាន​ចម្ងាយ​២០០-៣០០​ម៉ែត្រ ក៏​បាន​ប្រទះ​ឃើញ​កាំភ្លើង​AK​មាន​ស្នូក​មួយ​ដើម លាក់​ទុក​នៅ​ក្នុង​គុម្ពោត​ព្រៃ​រួច​ហើយ​ពួក​គាត់​បាន​រាយការណ៍​មក​ប្រជា​ការពារ​ភូមិ និង​ប៉ុស្តិ៍​នគរបាល​ភូមិ​សាមគ្គី សហការ​ជាមួយ​អធិការ​ស្រុក​អូរ​ជុំ បាន​ចុះ​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​កាំភ្លើង​នោះ រួច​សមត្ថកិច្ច​បាន​បន្ត​រុករក​នៅ​ក្បែរ​កន្លែង​ឃើញ​កាំភ្លើង​ចម្ងាយ​ប្រហែលជា​២០០-៣០០​ម៉ែត្រ ក៏​ឃើញ​ម៉ូតូ​១​គ្រឿង​បន្ថែម​ទៀត​ម៉ាក​សង់​ឌ្រី​ម​សេ​១០០ ពណ៌​ខ្មៅ ស៊េរី​ចាស់ អត់​ស្លាក​លេខ​។

លោក​ផា​ន ចាន់​ថង បាន​បន្ត​ទៀត​ថា កាំភ្លើង​ដែល​រើស​បាន​នោះ​ផលិត​នៅ​ប្រទេស​សូ​វៀត ហើយ​កាំភ្លើង​អត់​មាន​គ្រាប់​ទេ មាន​តែ​បង់​ទទេ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ជនខិលខូច​ដែល​មាន​បំណង​អាក្រក់​ចាប់​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ពេល​នេះ​កាំភ្លើង​និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​អូរ​ជុំ​៕