សត្វចៀមមួយក្បាលបង្កើតកូនជាសត្វឆ្កែ ក្នុងកសិដ្ឋានមួយនៅប្រទេសចិន កាលពីពេលថ្មីៗកន្លងមក ធ្វើឱ្យបុរសជាម្ចាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមនុស្សយ៉ាងច្រើនកុះករនាំគ្នាទៅមើល ។ បុរសជាម្ចាស់ចៀមនេះបាននិយាយថា នៅពេលគាត់កំពុងឃ្វៀលចៀមនេះស្រាប់តែឃើញចៀមលិទ្ធកូនទើបនឹងកើតរបស់វា ហើយគាត់ក៏បានដើរទៅមើលស្រាប់តែឃើញកូនចៀមនោះមានលក្ខណៈដូចឆ្កែបេះបិទ ឃើញដូច្នេះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមនុស្សយ៉ាងច្រើនកុះករនាំគ្នាទៅមើល ។
បុរសរូបនេះបាននិយាយទៀតថា គាត់ចិញ្ចឹមចៀមរយៈពេលជាង២០ឆ្នាំមកហើយ មិនដែលឃើញចៀមរបស់គាត់បង្កើតកូនមានលក្ខណៈចម្លែកដូច្នេះទេ ។ សត្វចៀមនេះចិញ្ចឹមនៅកសិដ្ឋានមួយក្នុងសង្កាត់ Gugu ខេត្តសាន់ស៊ី ៕
ចែករំលែកព័តមាននេះ