ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហិ.ង្សា​​ស្ទាវ​និង​ស្ទាវ បែរ​​​​​ចាត់ទុក​​ជាករណី​​គ្រោះថ្នាក់ចរា​ចរ​ណ៍?

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ​​មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូរ៉ៃ​ និង​ដុំ​ថ្ម​គ្រប់​ដៃ បាន​​ជិះ​​រថយន្ត និង​ជិះ​​ម៉ូតូ​ជា​ច្រើន​​គ្រឿង ​​ធ្វើ​សកម្មភាព​​​ដេញ​វាយ​គ្នា​​តាមដង​​ផ្លូវ​​យ៉ាង​សាហា.វ ហើយ​​​រថយន្ត​បើក​​បំ​បុក​​កិន​ពីលើ​ម៉ូតូ​មួយ​​គ្រឿង​បណ្តាល​ឱ្យ​​ជាប់​នៅ​ខាងក្រោម​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ហើយ​​ត្រូវ​​កម្លាំង​​​សមត្ថ​​កិច្ច​ខណ្ឌចំការមន​ ចុះ​មក​ធ្វើការ​ដោះស្រាយ បែរ​​​

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ​​មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូរ៉ៃ​ និង​ដុំ​ថ្ម​គ្រប់​ដៃ បាន​​ជិះ​​រថយន្ត និង​ជិះ​​ម៉ូតូ​ជា​ច្រើន​​គ្រឿង ​​ធ្វើ​សកម្មភាព​​​ដេញ​វាយ​គ្នា​​តាមដង​​ផ្លូវ​​យ៉ាង​សាហាវ ហើយ​​​រថយន្ត​បើក​​បំ​បុក​​កិន​ពីលើ​ម៉ូតូ​មួយ​​គ្រឿង​បណ្តាល​ឱ្យ​​ជាប់​នៅ​ខាងក្រោម​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ហើយ​​ត្រូវ​​កម្លាំង​​​សមត្ថ​​កិច្ច​ខណ្ឌចំការមន​ ចុះ​មក​ធ្វើការ​ដោះស្រាយ បែរ​​​ទៅ​ជា​​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទៅ​វិញ ។

​ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង០​៥ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​​ផ្លូវ​លេខ ២១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​​​ឱ្យ​ដឹង​​ថា រថយន្ត​បង្ក​គឺ​ម៉ាក​​កាមរី​​បា​ឡែ​ន បិទ​ស្កុ​ត​ពណ៌.​ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំពេញ​២AK-​៤២២១ ​បើកបរ​ដោយ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ ចំណែក​​ម៉ូតូ​រង​គ្រោះ ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC-៣៣៨៩ ​ជិះ​គ្នា​៣​នាក់​ ។​

មុន​ពេល​​កើតហេតុ គេ​​ឃើញ​រថយន្ត​ម៉ាក​កា​មរី​បា​ឡែ​ន​​ខាងលើ ដោយ​មាន​​ម៉ូតូ​ជា​បក្សពួក​​​ចំនួន​២គ្រឿង​ទៀត​ ប្រដាប់​ដោយ​ខ្សែ​
​ក្រ​វាត់​​​​ក្នុង​ដៃ និង​មាន​គ្នា​ពី​៥ ទៅ​៦​នាក់​​ជិះ​ប្រដេញ​ម៉ូតូ​ម៉ាក​វ៉េវ​ របស់​ក្រុម​យុវជន​មួយ​ក្រុម​ទៀត​ ដែល​មាន​ជិះ​គ្នា​៣​នាក់ ​ប្រដាប់​ដោយ​ដាវ​សា​មូរ៉ៃមួយ​ដើម​​ផង ដោយ​មាន​សំឡេង​ស្រែក​ខ្លាំង​ៗ​ ​។​

​ប្រភព​ដដែល​​បន្ត​​ថា លុះ​មក​ដល់​ចំណុច​ខាងលើ​ ដោយ​ភាព​ស្លន់ស្លោ​ ម៉ូតូ​របស់​ក្រុម​យុវជន​​ទាំង​៣​នាក់​នោះ ​ក៏​​ជ្រុល​ចង្កូត​ទៅ​ប៉ះ​​​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​​បណ្តាល​ឱ្យ​ដួល ស្រប​​ពេល​នោះ​ រថយន្ត​របស់​គូប​ដិ​បក្ស​របស់​ខ្លួន​បើក​មក​ទាន់ បំ​​បុក​និង​កិន​ពីលើ​ជាប់​​ខាងក្រោម​តែ​ម្តង ។ ហើយ​ពួក​គេ​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា​​ប្រាវ និង​​បណ្តាល​​ឱ្យ​រ​ថយ​នន្ត​បែក​កញ្ចក់​មុខ​-ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ​។ ​ពួក​គេ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​​បាត់​អស់ តែ​មិន​​​បណ្តាល​​ឱ្យ​មាន​ភាគី​ណា​ម្នាក់​រង​របួស​ឡើយ​ ។​

តាម​ប្រភព​មន្ត្រី​នគរបាល​មូលដ្ឋាន​​​​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​​នេះ​ គឺ​​​កើតឡើង​ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​គ្នា ​និង​ដេញ​វាយ​គ្នា​តាំងពី​នៅ​ក្បែរ​របង​អតីត​​ឌ្រី​ម​លែ​ន​ឌ៍ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​មក​ម្ល៉េះ ។ លុះ​​មក​ដល់​ចំណុច​ខាងលើ ដោយ​មិន​បានដឹង​ពី​រឿងហេតុ​ច្បាស់ ​ក៏​ធ្វើការ​អនុវត្ត​​ត្រឹមតែ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​តែ​​ប៉ុណ្ណោះ ​។

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​​សម្ថ​កិច្ច​ក៏​បាន​ចុះ​មក​​ដល់ ​ឃើញ​ត្រឹមតែ​រថយន្ត​បុក និង​កិន​ម៉ូតូ​ពីលើ​នោះ និង​មិន​មាន​​មនុស្ស​ណា​ម្នាក់​​រង​គ្រោះ ឬ​ភាគី​ណាមួយ​នៅ​នឹង​កន្លែង​កើតហេតុ ក៏​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​បញ្ជូន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដោយ​មាន​​​តែ​តំណាង​ភាគី​ទាំង​សងខាង​តែប៉ុណ្ណោះ ​​​​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ និង​​បញ្ចប់​​ទៅ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ​ ។