ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បុក​គ្នា​រវាង​នាវាមុជទឹក​នុយក្លេអ៊ែរ​អង់គ្លេស និង​នាវា​កា​ហ្គោ​មួយ

7 ឆ្នាំ មុន

ក្នុង​ឱកាស​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ដែនទឹក GIBRALTAR នាវាមុជទឹក​នុយក្លេអ៊ែរ​អង់គ្លេស​មួយ​គ្រឿង គឺ​នាវា HMS AMBUSH ពេល​មុជ​ក្នុង​ទឹកបាន​បុក​ប៉ះ​នឹង​នាវា​ពាណិជ្ជកម្ម​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២០ កក្កដា

ក្នុង​ឱកាស​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ដែនទឹក GIBRALTAR នាវាមុជទឹក​នុយក្លេអ៊ែរ​អង់គ្លេស​មួយ​គ្រឿង គឺ​នាវា HMS AMBUSH ពេល​មុជ​ក្នុង​ទឹកបាន​បុក​ប៉ះ​នឹង​នាវា​ពាណិជ្ជកម្ម​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២០ កក្កដា កន្លង​មកនេះ នា​វេលា​ម៉ោង​ប្រមាណ​ជា​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

រ៉ូ​យ៉ា​ល់​ណា​វី​តាម​រយៈ​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា នាវាមុជទឹក​នេះ​រង​ការ​ខូចខាត​ខ្លះ​នៅ​ផ្នែក​ខាងក្រៅ ក៏​ប៉ុន្តែ​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​របស់​វា​ពុំ​រង​ការ​ខូចខាត​ណាមួយ​ឡើយ រួច​ក៏​គ្មាន​សមាជិក​ក្រុម​នាវិក​ណា​ម្នាក់​រង​របួស​ដែរ​ក្នុង​ឧប្បត្តិ​ហេតុនេះ ។ ដោយ​ពុំ​ផ្តល់​ភាព​លម្អិត​ផ្សេង​ទៀត​លើ​នាវា​ស៊ី​វិល កង​ម៉ា​រី​ន​អង់គ្លេស​អះអាង​ថា យើង​បាន​ទាក់ទង​ជាមួយ​នាវា​កា​ហ្គោ ហើយ​ព័ត៌មាន​ដំបូង​ៗ​ដែល​ទទួល​បាន​គឺថា នាវា​នេះ​ពុំ​រង​ការ​ខូចខាត​ឡើយ ។

ទោះបី​យ៉ាងណា​សម្បក​នាវាមុជទឹក HMS, AMBUSH រង​ការ​ខូចខាត​ខ្លាំង​គួរសម ។ យ៉ាង​ហោច​ណាស់​នាវាមុជទឹក​នេះ​ក៏​ត្រូវ​បង្ខំចិត្ត​ឈប់​សំចត​ដោយ​គ្មាន​គ្រោងទុក​នៅ GIBRALTAR ដែរ ។

ម្យ៉ាងវិញទៀត ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​ក៏​បាន​ស្នើ​ឱ្យ​មានការ​ពន្យល់​ជា​បន្ទាន់​លើ​ការ​វង្វេង​របស់​នាវាមុជទឹក HMS AMBUSH បែប​នេះ ព្រមទាំង​ផ្តល់​រាល់​ព័ត៌មាន​ចាំបាច់​ទាក់ទិន​នឹង​ឧប្បត្តិហេតុ​នោះ ។ ខាង​អង្គការ​ការពារ​បរិស្ថាន​ក៏​ស្នើ​ឱ្យ​មានការ​បំភ្លឺ​ដែរ​។ លោក ANTONIO MUNOZ អ្នកនាំពាក្យ​របស់​អង្គការ ECOLOGISTAS EN ACCION បញ្ចេញ​ប្រតិកម្ម​ថា យើង​ពុំ​ដឹង​ពី​កន្លែង​ដែល​មានការ​បុក​គ្នា​នេះ​ឡើយ​រួច ប្រសិនបើ​នាវា​កា​ហ្គោ​នេះ​ជានា​វា​ដឹក​ប្រេង រង​ការ​បុក ហើយ​ធ្លាយ​ប្រេង​វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​បរិស្ថាន ។

ពុំ​មែន​ជា​លើក​ដំបូង​ទេ​ដោយ​នាវាមុជទឹក​មួយ​គ្រឿង​របស់​អង់គ្លេស​ទៅ​កាន់ GIBRALTAR ដោយសារ​ហេតុផល​បច្ចេកទេស​នោះ ៕