ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អគ្គនាយក​ទូរទស្សន៍​អា​​មេ​រិ​ក FOX NEWS សុំ​លាលែង ព្រោះ​រឿង​ចោទប្រកាន់​រំលោ.ភ​រួម​ភេទ

7 ឆ្នាំ មុន

លោក ROBERT AILES អាយុ​៧៦​ឆ្នាំ ប្រធាន​អគ្គនាយក​របស់​ទូរទស្សន៍​អា​េ​ម​រិ​ក FOXNEWS ពុំ​ទទួល​បានការ​គាំទ្រ​របស់​ម្ចាស់​ទូរទស្សន៍​នេះ លោក RUPERT MURDOCH ព្រោះតែ​ការ​ចោទប្រកាន់​រំលោ.ភ​រួម​ភេទ​ពី​សំណាក់​លោកស្រី

លោក ROBERT AILES អាយុ​៧៦​ឆ្នាំ ប្រធាន​អគ្គនាយក​របស់​ទូរទស្សន៍​អា​េ​ម​រិ​ក FOXNEWS ពុំ​ទទួល​បានការ​គាំទ្រ​របស់​ម្ចាស់​ទូរទស្សន៍​នេះ លោក RUPERT MURDOCH ព្រោះតែ​ការ​ចោទប្រកាន់​រំលោភ​រួម​ភេទ​ពី​សំណាក់​លោកស្រី GRETCHEN CARLSON អតីត​ពិធី​ការិនី​របស់​ទូរទស្សន៍ ហើយ​ទីបំផុត​ក៏​បាន​សុំ​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២១ កក្កដា ។

លោក ROBERT AILES ជា​ប្រមុខ​របស់​ទូរទស្សន៍​នេះ​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ ។ អតីត​ពិធី​ការិនី​តារា GRETCHEN CARLSON ដែល​ពេល​នេះ​មាន​អាយុ​៥០​ឆ្នាំ ហើយ​បាន​​ចោទប្រកាន់​លោក​ថា ដេញ​គាត់​ចេញពី​ការងារ ក៏​ព្រោះតែ​គាត់​បដិសេធ​ពុំ​ព្រម​រួម​ភេទ​ជាមួយ​លោក​ជា​ការ​ចោទប្រកាន់​ដែល​លោក AILES បដិសេធ​ទាំងស្រុង ។ ចំណែក​​ពិធី​ការិនី​មួយ​រូប​ទៀត ក៏​បរិហារ​ពី​ឥរិយាបថ​បែប​នេះ​របស់​បុរស​ខ្លាំង​នៃ​ទូរទស្សន៍ FOX NEWS ដែរ ។

ជា​អ្នក​ជើង​ចាស់​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ បុរស​មាន​ឥទ្ធិពល​នេះ​ជា​មនុស្ស​សំខាន់​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​បង្កើត​ទូរទស្សន៍ FOX NEWS កាលពី​ឆ្នាំ​១៩៩៦ តាម​សំណើ​របស់​ថៅកែ​បណ្តាញ FOX និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ NEWS CORPS របស់​លោក​សេដ្ឋី RUPERT MURDOCH ៕