ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​អុង​ឌៀ​”​ទំនើង​ហែ​ទៀនវស្សា​រៃ​អង្គាស​បច្ច័យ​វត្ដ​២ ជួប​គ្នា​ក្លាយជា​ជម្លោះ​វាយតប់ តា​អាចារ្យ​រត់​បាតជើង​ស​ព្រាត

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ ចាត់​ទុក​ថា ជា​បា​តុភាព​ហិ.ង្សា​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​កន្លង​មករ​វាង​ក្រុម​អុង​ឌៀ ​(​ទីងមោង​) រៃ​អង្គាស ក្នុង​រដូវ​ហែ​ទៀនវស្សា ។ ការ​ផ្ទុះ​ហិ.ង្សា​នេះ ខណៈ​ដែល​ក្បួន​ទាំង​២​មក​ពី​វត្ដ​ផ្សេង​គ្នា​បាន កើតជា​ជំ​លោះ​ដាក់​គ្នា​រហូត​ដល់​ក្រុម​អ្នក លោត​អុង​ឌៀ​ដោះ​ទីងមោង​អុង​ឌៀ​ចេញ ហើយ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ ។ តាម​ប្រភព​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​នេះ ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​យុវជន ដង្ហែ​ទៀន​ព្រះ​វស្សា​រៃ​អង្គាស

ខេត្ដកណ្ដាល ៖ ចាត់​ទុក​ថា ជា​បា​តុភាព​ហិង្សា​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​កន្លង​មករ​វាង​ក្រុម​អុង​ឌៀ​(​ទីងមោង​) រៃ​អង្គាស ក្នុង​រដូវ​ហែ​ទៀនវស្សា ។ ការ​ផ្ទុះ​ហិង្សា​នេះ ខណៈ​ដែល​ក្បួន​ទាំង​២​មក​ពី​វត្ដ​ផ្សេង​គ្នា​បាន កើតជា​ជំ​លោះ​ដាក់​គ្នា​រហូត​ដល់​ក្រុម​អ្នក លោត​អុង​ឌៀ​ដោះ​ទីងមោង​អុង​ឌៀ​ចេញ ហើយ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ ។ តាម​ប្រភព​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​នេះ ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​យុវជន ដង្ហែ​ទៀន​ព្រះ​វស្សា​រៃ​អង្គាស ប្រាក់​២​ក្រុម ដែល​មាន​គ្នា​ជាង​១០​នាក់​បាន​បើក​ឆាក ប្រយុទ្ធ​គ្នា ខណៈ​ពេល​ក្បួន​ដង្ហែ​របស់​ពួក​គេជួប​គ្នា ហើយ​អុង​ឌៀ​ទាំង​ពីរ​ក្រុម​ដែល​រាំ បែប​ចំអក​ឱ្យ​គ្នា​បាន​ស្ទុះ​ទៅ​វាយតប់​គ្នា ចំណែក​អ្នក​វាយ​ស្គរ និង​អ្នក​ជួយ​ដង្ហែ​ក៏​បាន ជួយ​ក្រុម​របស់​ខ្លួន​ដែរ ធ្វើ​ឱ្យ​ក្លាយទៅជា​ឆាក ប្រយុទ្ធ​កាន់តែ​ធំ បើ​ទោះបី​ជាតា​អាចារ្យ ទាំង​សងខាង​បាន​ព្យាយាម​ឃាត់​ក៏​មិន​ស្ដាប់ ​។ ការ​ប្រទូស្ដ​រ៉ា​យ​ដាក់​គ្នា​នេះ​បណ្ដាល​ឱ្យ​ខូចខាត​អុង​ឌៀ​(​ទីងមោង​) និង​រង​របួស​យុវជន អ្នក​ប្រយុទ្ធ​៦​នាក់ ។ សមត្ថកិច្ច​ប៉ូលិស​ដែល ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​អន្ដរាគមន៍​បាន​ឃាត់ ខ្លួន​យុវជន​ទាំង​ពីរ​ក្រុម​ចំនួន​១៦​នាក់ ។

ហេតុការណ៍​ក្រុម​យុវជន​រៃ​អង្គាសប្រាក់ បើក​ឆាកប្រយុទ្ធ​គ្នា​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១០ នៅ​លើ​ដងផ្លូវ​ជាតិ លេខ​២១​ព នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុកស្អាង ។ ហេតុការណ៍​ នេះ​បាន​ធ្វើ​ឱ្យ​ផ្អើល ប្រជាពលរដ្ឋ​នៅ​ទីនោះ និង​អ្នកដំណើរ​ឈប់ ចោមរោម​មើល​គ្រប់​ៗ​គ្នា ។ លោក​ម៉ាំង ពេ​ច អធិការ​ប៉ូលិស​ស្រុកស្អាង​បានឱ្យ​ដឹង​ថា​ក្រោយ​ពី​បាន​ទទួល​សេចក្ដីរាយការណ៍​ថា មាន​ករណី​ក្រុម​អ្នក​ដង្ហែ​ទៀន ព្រះ​វស្សា​២​ក្រុម​បាន​ប៉ះទង្គិច​គ្នា នឹង​ក្លាយទៅ​ជា​អំពើ​ហិង្សា​នោះ លោក​បាន​បញ្ជា​ឱ្យកំលាំង​ប៉ូលិស ស្រុក​ស្អាង​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​យុវជន​ទាំង​ពីរ​ក្រុម​បាន​១៦​នាក់ ។ លោកបានឱ្យ​ដឹង​ទៀត​ថា ក្រុម​ដង្ហែ​ទៀន​ព្រះ​វស្សា មួយ​ក្រុម​មក​ពី​វត្ដ​កំពង់ស្វាយ នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ឃាត់​បាន​យុវជន១១​នាក់ និង​អុង​ឌៀ (​ទីងមោង​)​មួយគូ ។ ចំណែក​មួយ​ក្រុម​ទៀត គឺ​មក​ពី​វត្ដ​ជម្ពូវ័ន ហៅ​វត្ដ​តា​កុយ នៅ​ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង ឃាត់​បាន យុវជន​៥​នាក់ និង​អុង ឌៀ​មួយគូ ព្រមទាំង​រទេះរុញ និង​មេក្រូ​ផងដែរ ។

សាក្សី​បានឱ្យ​ដឹង​ថា ក្រុម​រៃ​អង្គាស​បច្ច័យ វត្ដ​ជម្ពូ​វ័ន​ដង្ហែ​ពី​ត្បូង ទៅ​ជើង​លើ​ផ្លូវជាតិ ដោយ​មាន​ចាក់​មេក្រូ និង​វាយ​ស្គរ​ផង ចំណែក​ក្រុម​រៃ​អង្គាស​របស់​វត្ដ​កំពង់ស្វាយ ដង្ហែ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​អុង​ឌៀ (​ទីង មោង​) និង​ចាក់​មេក្រូ​វាយ​ស្គរ​ដូច​គ្នា​ ។ ខណៈ នោះ​ក្រុម​រៃ​អង្គាស​ទាំង​ពីរ​ក្រុម​មក​ទល់​គ្នា នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល អុង​ឌៀ​ទាំង​ពីរ ក្រុម​បាន​រាំ​កុង​គ្នា​រហូត​ដល់​អុង​ឌៀ​ទាំង​ពីរ ក្រុម​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្ដាល​ឱ្យ​អុងឌៀ​ ខាង​ក្រុម​វត្ដ​ជម្ពូ​វ័ន​បាក់​.​ក​ក្រពឹត​ក្បាល ។ ពេល​នោះ​ក្រុម​យុវជន​ដែល​ជួយ​ដង្ហែ​ទាំង​ពីរ ក្រុម​បាន​ចូល​ទៅ​ជួយ​ក្រុម​របស់​ខ្លួន ហើយបាន​បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​ខ្លះ​ប្រើ​ដំបង វាយ​ស្គរ​ជា​អាវុធ ខ្លះ​ទៀត​ប្រយុទ្ធ​គ្នា​ដោយ ផ្ទាល់​ដៃ ចំណែក​អ្នក​នៅ​ក្នុង​អុង​ឌៀ​បាន ចេញពី​ក្នុង​អុង​ឌៀ​ប្រយុទ្ធ​គ្នា​ដោយ​ផ្ទាល់​តែម្ដង ។ ចំណែក​តា​អាចារ្យ​ទាំង​សងខាង​បាន ព្យាយាម​ឃាត់​ក្រុម​យុវជន​របស់​ខ្លួន​ដែរ ​។ តែ​ដោយ​ឆាកប្រយុទ្ធ​កាន់តែ​ក្ដៅ​ខ្លាំង​ទៅ ហើយ​ការ​ឃាត់​នោះ​មិន​មាន​ប្រសិទ្ធភាព​នោះឡើយ ។ បន្ទាប់​មក​តា​អាចារ្យ​ក៏​កាន់​ផ្ដិល​ដាក់ ប្រាក់​រៃ​អង្គាស​រត់​ចែកផ្លូវ​គ្នា​បាតជើង​ស​ព្រាត ។ ចំណែក​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​បណ្ដាល​ឱ្យ​របួស​យុវជន​ទាំង​សងខាង​៦​នាក់ស្រាល​។

ក្រោយ​កើតហេតុ ប៉ូលិស​ស្រុក​ស្អាង​បាន ចុះ​ទៅ​ដល់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន ខាង​ក្រុម​វត្ដ​កំពង់ស្វាយ​១១​នាក់ និង​យុវជនខាង​ក្រុម​វត្ដ​ជម្ពូ​វ័ន​៥​នាក់ ។ លោក​ម៉ាំង ពេ​ច បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម ដង្ហែ​ទៀន​ព្រះ​វស្សា​រៃ​ប្រាក់​រួច​មក​លោក បាន​សហការ​ជាមួយ​មន្ទីរ​ធម្មការ​ស្រុក​ស្អាង ធ្វើការ​ត្រួតពិនិត្យ​លើ​លិខិត​ស្នាម​អនុញ្ញាត​សុំ ច្បាប់​ហែ​ទៀន​ព្រះ​វស្សា ឃើញ​ថា ខាង​ក្រុមវត្ដ​កំពង់ស្វាយ​មាន​លិខិតអនុញាត​ចេញ ដោយ​មន្ទីរ​ធម្មការ​ស្រុក​កៀនស្វាយ ចំណែកវត្ដ​ជម្ពូ​វ័ន​មាន​លិខិតអនុញ្ញាត​ចេញ​ដោយ មេឃុំ​ស្វាយ​ប្រទាល ។ លោក​បាន​បញ្ជាក់ទៀត​ថា ក្រោយ​ពី​ត្រួតពិនិត្យ​លើ​លិខិត​ស្នាម រួច​មក លោក​និង​ខាង​ធម្មការ​ស្រុក​បាន​ធ្វើការ​អប់រំ ហើយ​ប្រគល់​សំភារ​ដង្ហែ​ទៀន​ព្រះវស្សា និង​ក្រុម​យុវជន​ទាំងអស់​ឱ្យ​ត្រឡប់ ទៅ​វិញ ដោយសារ​ភាគី​ទាំង​សងខាង​មិន​បាន ធ្វើការ​ប្ដឹងប្ដល់​គ្នា​ទេ ។ មានការ​កត់​សំគាល់ថា ការ​ដង្ហែ​ទៀន ព្រះ​វស្សា​ឆ្នាំ​នេះ​មាន​វត្ដ​ជា​ច្រើន​បាន​ចាប់ ផ្ដើម​ចេញ​ដង្ហែ​ដើម្បី​រៃ​អង្គាស​បច្ច័យ​ច្រើន ជាង​ឆ្នាំ​មុន​ៗ​នៅ​តាម​ភូមិ​-​ឃុំ​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ ពិសេស​តាម​ផ្លូវជាតិ​លេខ ២១B និង​ត្រើយ​ខាងកើត​ទន្លេបាសាក់​ ៕