ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ! ក្តៅ! រកឃើញអ្នក​សម្លា.ប់​សិស្ស​ជម្ពូវ័នហើយ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជន​សង្ស័យ​ជា​ឃាតករ​​​ ដែល​បាន​​​កា.ប់​សម្លា.ប់​យុវជន​ជា​សិស្សសាលា​ជម្ពូ​វ័​ន​​ម្នាក់​ស្លា.ប់​ក្នុង​ថ្លុក​ឈាម កាលពី​ជាង​១​ខែ​មុន​​​នោះ ត្រូវ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ និង​កម្លាំង​នគរ​

រាជធានី​ភ្នំពេញ ​៖ ជន​សង្ស័យ​ជា​ឃាតករ​​​ ដែល​បាន​​​កាប់​សម្លាប់​យុវជន​ជា​សិស្សសាលា​ជម្ពូ​វ័​ន​​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម កាលពី​ជាង​១​ខែ​មុន​​​នោះ ត្រូវ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ និង​កម្លាំង​នគរ​បាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​​ឃាត់ខ្លួន​​បានចំនួន​​៣​នាក់​​ហើយ និង​​បក្សពួក​​៤​នាក់​ទៀត​កំពុង​​បន្ត​រក ព្រោះគេចខ្លួន​នៅ​ឡើយ​ ។

​ប្រតិបត្តិការ​នេះធ្វើឡើង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២១ ​កក្កដា ​២០១៦ ដែល​ម្នាក់​ចាប់​បាន គឺ​​នៅ​ចំណុច​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​​ចោម​ចៅ និង​ម្នាក់​ទៀត​ចាប់​បាន​នៅ​​ចំណុច​ម្ដុំ​រោងចក្រ​កាត់ដេរ​សាន់​ស្កា​យ ​​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប និង​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ១-ឈ្មោះ​នឿ​ន មក​រា អាយុ​២៥ឆ្នាំ ជា​​ជាង​ជួសជុល​រថយន្ត មាន​ទី​លំ​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ​​សៅ វ​ត្តី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​រោងចក្រ​ QMI ភូមិ​ត្រពាំង​ពោធិ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​​ឈ្មោះ​ហុង សៀងអ៊ី​ អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​ជម្ពូ​វ័ន មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទាំង​៣​នាក់​នេះ​ត្រូវ​ចាប់ខ្លួន​បាន​នៅផ្ទះ​របស់​ខ្លួន​តែ​ម្ដង ​។

​ដោយឡែក​បក្សពួក​៤​នាក់ទៀត​​កំពុង​រត់គេច​ខ្លួន រីឯ​យុវជន​រង​​គ្រោះ​ដែល​ត្រូវ​ក្រុម​ឃាតករ​កាប់​រហូត​​ដល់​ស្លាប់​នោះ​ឈ្មោះ​អឿ​ន សា​មន អាយុ​២២​ឆ្នាំ គឺជា​សិស្ស​នៅ​សាលា​ជម្ពូ​វ័ន និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​គួររំលឹកថា ហេតុការណ៍​កាប់សម្លាប់​គ្នា​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៣ ​មិថុនា ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវ​បេតុងចូល​ផ្សារ​ឯករាជ្យ​២ មុខ​ហាង​លក់​ស៊ុប​យីហោ​ «ស្រី​ខួច» ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រី​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ ។

​ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​៤​នាក់ ​មាន១-ឈ្មោះ​យន់ ចាន់​ណា​រ៉ុ​ង អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ២​-​ឈ្មោះ​ប៉ែន សុ​ផា​ន់​ណា អាយុ១៧​ឆ្នាំ ជា​សិស្ស ៣-ឈ្មោះ​ប៉ែន សុ​ផានិត អាយុ ១៧​ឆ្នាំ មុខរបរ​សិស្ស ទាំង​២​នាក់​ជា​បងប្អូន​ភ្លោះ និង​៤​-ឈ្មោះសុង គិ​ម​ហៀ​ក អាយុ១៧​ឆ្នាំ ជា​រោងចក្រ​ផលិត​បារី ​យក​ទៅ​សាកសួរ នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​​ដែរ ប៉ុន្តែ​ក្រោយ​ពេល​សួរនាំ ទើប​ដឹង​ថា​អ្នក​ដែលឃាត់ខ្លួន​នោះ គឺ​មិនមែន​ក្រុម​ជន​ដៃដល់​ឡើយ ​គឺជាមិត្តភក្ដិ​ជន​រង​គ្រោះ​ទាំងអស់ ។

​បន្ទាប់​ពី​ប្រមូល​បានព័ត៌មាន នគរបាល​បាន​ឱ្យ​មិត្តភក្ដិ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​មក​ដល់​ពេល នេះ​ ទើប​ចាប់ខ្លួន​បាន​២​នាក់​ ។ ប្រភព​ដដែល​​​បន្ត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​កាប់សម្លាប់​គ្នា​នោះ​២​ថ្ងៃ​ គឺ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១១ ​មិថុនា រវាង​ក្រុម​ជន​រង​គ្រោះ​ និង​ក្រុម​ជនសង្ស័យ បាន​មាន​ទំនាស់​វាយតប់​គ្នា​ម្តង ប៉ុន្តែ​មិនដឹង​ថា ដោយសារ​តែ​រឿង​អ្វី​នោះ​ទេ ហើយ​ក៏​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ​ ។

លុះដល់​ថ្ងៃ​កើតហេតុ ពួក​គេ​បាន​ណាត់ជួប​គ្នា​ម្ដងទៀត នៅ​ក្រោយ​សាលាបង្រៀន​អង់គ្លេស DPSC ក្បែរ​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា កុំ​ឲ្យ​មាន​គំនុំ​គ្នា​ទៅ​ថ្ងៃក្រោយ​ទៀត ។  ​ក្រុម​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​តាមការ​ណាត់​ ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​នោះ​ឡើយ ។

ដោយឡែក​ ក្រុម​ជនសង្ស័យ​វិញ បាន​ទៅ​តាម​លារ​ណាត់​ដែរ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ត្រៀម​នូវ​ប្រដាប់​ឈ្នះ ​គឺ​ដាវ​សា​មូរ៉ៃ ទៅ​ជាមួយ​ផង​ដែរ ដោយ​គិត​ថា បើ​សិន​ការ​សម្រប​សម្រួល​គ្នា​ត្រូវរ៉ូវ​នោះ​ មិន​អី​ទេ ប៉ុន្តែ​ក្រែង​មិន​ត្រូវ​គ្នា​អាច​ប្រយុទ្ធ​គ្នា​ម្តងទៀត​ ។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា លុះ​ពេល​បាន​ជួប​និយាយ​គ្នា​ហើយ ក្រោយ​ពេល​និយាយ​គ្នា​រួច​មក ​ពួក​គេ​ក៏​​​បែកផ្លូវ​គ្នា ហើយ​ជន​រង​គ្រោះ​បាន​ឡើង​​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងខ្លួន ។

ដោយឡែក​ ក្រុម​ជនសង្ស័យ ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ និង​​ដំបង បាន​ជិះ​ម៉ាក​យ៉ា​ម៉ា​ហា FZ មួយ​គ្រឿង​តាម​ក្រោយ រហូត​ដល់​ចំណុច​​កើត​ហេតុ​មុខ​ហាង​លក់​ស៊ុប «​ស្រី​ខួច​» វាយ​​​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​​ទាំង​កម្រោល ហើយ​​មិត្តភក្ដិ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​រត់​រួច ។ រីឯ​ជន​រង​គ្រោះ​ជិះ​រត់​មិន​ទាន់ ​ព្រោះ​ជិះ​ម៉ូតូ​តូច​ជាងគេ​​ម៉ាក Today កម្លាំង​៥០CC ក៏​ត្រូវ​ជន​បង្ក​ព្រួត​គ្នា​កាប់​រហូត​ដេក​ ស្លាប់​ក្នុងថ្លុកឈាម​តែ​ម្តង ​៕