ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ធន់​ធំ​១​គ្រឿង ចូល​ចត​នៅ​ក្រុងព្រះសីហនុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ទៀត​គ្រឿង​ឈ្មោះ DAWNPRIN CESS បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​ទៀត​គ្រឿង​ឈ្មោះ DAWNPRIN CESS បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរណ៍ ចម្រុះ​ជាតិ សាសន៍  ភ្ញៀវ​ទេសចរណ៍​ចំនួន ២.០០៤​នាក់ ស្រី ១.០៩៨​នាក់ មាន ២៦​សញ្ជាតិ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ អូស្ត្រាលី ចំនួន ១.៤៥៤ នាក់  ភ្ញៀវ​ទេសចរណ៍​ជាតិ ញូ​វ​សេ​ឡង់ ចំនួន ២១០​នាក់ និង​សញ្ជាតិ អង់គ្លេស ចំនួន ១១៨​នាក់ ។

លោក ស៊ា​ង លេង នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ថ្លែង​ថា ហើយ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​នៅ​ខេត្ត​ព្រះ​សីហ​នុ មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទាំង​អស់នេះ​ដោយសារ​តែ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​។ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង ជាមួយ​គ្នា​នោះ​ដែរ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សក្ដានុពល​ជា​ច្រើន​ជា​ពិសេស​ផ្នែ​វិស័យ​ទេសចរណ៍ ដូច​ជា​ប្រាសាទបុរាណ និងរ​រមណីយដ្ឋាន​បែប​ធម្មជាតិ​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ជាក់ស្តែង នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ​គ្រឿង​ឈ្មោះ DAWN PRINCESS បាន​ចូល​ចត នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ភ្ញៀវ​ទេសចរណ៍​ចំនួន​២.០០៤ នាក់ ស្រី ១.០៩៨ នាក់ មាន ២៦ សញ្ជាតិ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ អូស្ត្រាលី ចំនួន ១.៤៥៤ នាក់ , ភ្ញៀវ​ទេសចរណ៍​ជាតិ ញូ​វ​សេ​ឡង់ ចំនួន ២១០ នាក់ និង​សញ្ជាតិ អង់គ្លេស ចំនួន ១១៨ នាក់ ។ នា​វឹក​ចំនួន ៨៤៧​នាក់ ស្រី ១១២​នាក់ មាន ២០​សញ្ជាតិ  នាវា​មាន​បណ្តោយ​ប្រវែង ២៦១.៣១ ម៉ែត្រ​, ទទឹង​ប្រវែង ៣២.២៨ ម៉ែត្រ ជំរៅ​ទឹក ៨,១០ ម៉ែត្រ​។ នាវា​ចេញដំណើរ​មក​ពី​ប្រទេស​វៀតណាម និង​បន្តដំណើរ​ទៅ​ប្រទេស​ថៃ វេលា​ម៉ោង ០៤​និង​០០ ល្ងាច​ថ្ងៃ​ដដែល​៕