ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​ពីរ​គ្រឿង​ដឹក​ផល​សមុទ្រ​ឆ្លង​ដែន​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​(​ទួ​រី​ស​)​ពីរ​គ្រឿង​បាន​ត្រូវ​កំលាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដោយ​មានការ​ចូលរួម​

ខេត្តកំពត ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​(​ទួ​រី​ស​)​ពីរ​គ្រឿង​បាន​ត្រូវ​កំលាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដោយ​មានការ​ចូលរួម​ពី លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ពិនិត្យ និង​បាន​ឃាត់​ក្រោយ​ពី​ដឹង​ថារ​យន្ត​ដឹក​ជលផល​សមុទ្រ​(​បង្គា​ស្រស់​) ទាំង​ពីរ​គ្រឿង​នេះ​គ្មាន​លិខិត​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​។ ការ​ឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រក​ទ្វារ​តន់​ហន់ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រើ​ស ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត​។

លោក​វរៈសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព​ត៌​មាន​ថា ដោយ​មានការ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដោយ​មានការ​ចូលរួម​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ដល់ទី​តាំង​ខាងលើ​ដើម្បី​ពិនិត្យ និង​បង្ក្រាប​បទល្មើស​ជាក់ស្តែង ហើយ​ក៏​បាន​ឃាត់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(​ទួ​រី​ស​)​ពណ៌​ស និង​ពណ៌​ខៀវ​ពីរ​គ្រឿង​ដឹក​ផល ជលផល (​បង្គា​ស្រស់​) ចេញពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ខាងលើ ដោយ​គ្មាន​លិខិត​បង់ពន្ធ​ត្រឹមត្រូវ​ពី​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​។

លោក​បន្ត​ទៀត​ថា រថយន្ត​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-4711​ម្ចាស់​មានឈ្មោះ ចាប ប៊ិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់​រថយន្ត​ម្ចាស់​រថយន្ត​ឈ្មោះ​នេះ​បាន​បង្ហាញ​ឯកសារ​ដល់​សមត្ថកិច្ច ក្នុង​នោះ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​លិខិតអនុញាត​លេខ​០១៨៣៦​ជ​ផ​ចុះ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រៅពី​នេះ​ពុំ​មាន​ឃើញ​លិខិត​ស្នាម​បង់ពន្ធ​ពី​ស្ថាប័ន​គយ និង​រដ្ឋាករ​ឡើយ​។ ចំណែក​ម្ចាស់​រថយន្ត​ពណ៌​សមាន​ឈ្មោះ អ៊ឹ​ង ឈឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ក៏​បាន​បង្ហាញ​ឯកសារ គេ​ឃើញ​មាន​លិខិតអនុញ្ញាត​លេខ​០១៨៣៦​ជ​ផ​ចុះ​ថ្ងៃ​ទី​៤  ខែកក្កដា ឆ្នាំ​២០១៦ ដែល​ហួស​សុពលភាព និង​ពុំ​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​ការ​បង់ពន្ធ​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​នេះ​មាន​ផ្ទុក​ផល ជលផល​សមុទ្រ​បង្គា​ស្រស់​ចំនួន​៥​ធុង​ក្លា​ស្សេ​។

ដោយ​ពិនិត្យ​ឃើញ​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ខាងលើ លោក​ព្រះរាជអាជ្ញា​បាន​អនុញ្ញាត​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នាំ​រថយន្ត​ទាំង​ពីរ​គ្រឿង​និង​ផល ជលផល​ទាំងអស់​នាំ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​រង់ចាំ​គោលការណ៍​លើ​ករណី​នេះ​ជូន​ទៅ​សមត្ថកិច្ច​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ដើម្បី​មាន​ចំណាត់ការ​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​។ គួរ​រំលឹក​ផង​ដែរ​ថា កន្លង​មក​ម្ចាស់​បង្គា​ឈ្មោះ នៅ ម៉ក់ បាន​ធ្លាប់​ធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦​កន្លង​មក​ម្តង​រួច​មក​ហើយ ដោយ​សន្យា​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ថា លើក​ក្រោយ​ៗ​ខ្លួន​នឹង​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ម្ចាស់​អាជីវកម្ម​ដឹក​បង្គា​ស្រស់​ឈ្មោះ​នេះ​បាន​ដឹក​ជញ្ជូន​ផល ជលផល​សមុទ្រ​(​បង្គា​ស្រស់​)​ឆ្លងកាត់​ពី​ប្រទេស​វៀតណាម​ចូល​ដល់​ស្រុក​ខ្មែរ នៅ​តែ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ និង​ពុំ​មានការ​បង់ពន្ធ​ជូន​គយ​ឡើយ​៕