ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​សោកស្ដាយ​បំផុត U-16 កម្ពុជា ចាញ់ U-16 វៀតណាម ១-០

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូរ​ឲ្យ​ស្តាយ​ក្រុមបាល់ទាត់ ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ បាន​ចាញ់ U-16 វៀតណាម ១-០ ទាំង​ប្រផិតប្រផើយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

រាជធានី​ភ្នំពេញ ៖ គូរ​ឲ្យ​ស្តាយ​ក្រុមបាល់ទាត់ ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ បាន​ចាញ់ U-16 វៀតណាម ១-០ ទាំង​ប្រផិតប្រផើយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន AFF U-16 Youth Championship 2016 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​រាត្រី​ថ្ងៃ​ពុធ ទី​២១ ខែកក្កដា​នេះ​។ កម្ពុជា​បាន​របូត​១​គ្រាប់​នៅ​នាទី​ទី​២៨ ក្នុង​វគ្គ​ទី​១ ដោយ​កីឡាករ Nguyen Xuan Kien នៅ​ពីមុខ​អ្នក​ទស្សនា ប្រមាណ​ជាង​៤​ម៉ឺន​នាក់​។ U-16 កម្ពុជា ត្រូវ​ជួប​ក្រុម U-16 ថៃ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ក្នុង​ការ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣ នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល មុន​ពេល U-16 វៀតណាម ត្រូវ​ជួប U-16 អូស្ត្រាលី ដើម្បី​ដណ្តើម​ពាន AFF U-16 2016 នា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​នៅ​ថ្ងៃ​ទី​២៣ កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដដែល​៕