ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេ​តី​យ៍​សម្រាប់​តម្កល់សព​បណ្ឌិត កែម ឡី សង់​ជិត​រួចរាល់​ហើយ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ នៅ​ឯ​គេហដ្ឋាន​របស់​លោ​កប​ណ្ទិ​ត កែម ឡី បាន​រៀបចំ​រោង​បុណ្យ ដែល​មាន​ចុងភៅ​ធ្វើ​ម្ហូប ទទួលភ្ញៀវ​ជា​ប្រចាំ​រហូត​មក​ដល់​ថ្ងែ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦

ខេត្តតាកែវ ៖ នៅ​ឯ​គេហដ្ឋាន​របស់​លោ​កប​ណ្ទិ​ត កែម ឡី បាន​រៀបចំ​រោង​បុណ្យ ដែល​មាន​ចុងភៅ​ធ្វើ​ម្ហូប ទទួលភ្ញៀវ​ជា​ប្រចាំ​រហូត​មក​ដល់​ថ្ងែ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ មាន​រយៈពេល​៦​ទៅ​៧​ថ្ងៃ​មក​ហើយ ដែល​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​មក​ចូលរួម​បុណ្យ​ជា​បន្ទាប់​។ ទន្ទឹម​នឹង​ការ​ធ្វើ​រោង​បុណ្យ​ដោយ​មាន​ទាំង​ចាក់​ភ្លេងពិណពាទ្យ​ផង​នោះ នៅ​ថ្ងែ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ ខាង​សាច់ញាតិ​ក៏​បាន​បើក​ការដ្ឋាន​សាងសង់​ចេ​តី​យ៍​សម្រាប់​តម្កល់សព លោក​បណ្ឌិត កែម ឡី ដែល​មក​ដល់​ថ្ងែ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ជាង​ធ្វើ​ជិត​រួចរាល់​ទៅ​ហើយ ។

ជាង​ដែល​ទទួលខុស​ត្រូវធ្វើ​ចេ​តី​យ៍​តម្កល់សព​លោក​បណ្ឌិត កែម ឡី បាន​និយាយ​ប្រាប់​ថា ចេ​តី​យ៍​នេះ មាន​បណ្តោយ​២​ម៉ែត្រ​៣៦ និង​ទទឹង ១​ម៉ែត្រ​២៧ កម្ពស់​ពី​បាត​ឡើង​លើ​មាន​១​ម៉ែត្រ​៦០ ចាក់​ដីខ្សាច់​អស់​៤​តឹក នៅ​សល់​១​ម៉ែត្រ​២០ ខាង​ខ្ញុំ​ធ្វើ​តែ​ប៉​ណ្ណឹ​ង​ទេ ចំណែក​គម្រប​ដំបូល គឺ​ដូច​កំពូល​ចេ​តី​យ៍​អ្នក​ផ្សេង​ជា​អ្នក​ធ្វើ​។ លោក ភោ​ក សំបូរ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ពិធី​បុណ្យសព​លោក​បណ្ឌិត កែម ឡី បាន​ឲ្យ​ដឹង​ថា លោក​គ្រាន់តែ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​តែ​ប៉​ណ្ណោះ​ចំពោះ​ប្លង់​គំរូ​រូប​ចេ​តី​យ៍​នោះ មាន​តែ​នៅ​គេ​ជា​អ្នក​ទុក តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ចេ​តី​យ៍​នេះ​នឹង​ធ្វើ​ឲ្យ​ហើយ​រួចរាល់​ត្រឹម​ថ្ងែ​ទី​២៣ កក្កដា ២០១៦​នេះ ព្រោះ​នៅ​ថ្ងែ​ទី ២៤ កក្កដា ២០១៦ ខាង​មុខ​នេះ​សព​លោក​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ពី​វត្ត​ចាស់​មក​តម្កល់​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​តែ​យើង​មិនដឹង​ថា​តម្កល់​ទុក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ទើប​លើកសព​ដាក់​តម្កល់​ក្នុង​ចេ​តី​យ៍​នោះ​៕