ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​បណ្ដុះបណ្ដាល​ថតរូប​សាម​សុង​S7 Pro Photography ទទួល​ការ​ចាប់អារម្មណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្តុះបណ្តាល​ថតរូប S7 Pro Photography ដែល​បង្រៀន​ដោយ​គ្រូ​អាជីព​អំពី​របៀប​ថតរូប​តាម​ទូរស័ព្ទ​ដៃ​សាម​សុង ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ទូរស័ព្ទ

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្តុះបណ្តាល​ថតរូប S7 Pro Photography ដែល​បង្រៀន​ដោយ​គ្រូ​អាជីព​អំពី​របៀប​ថតរូប​តាម​ទូរស័ព្ទ​ដៃ​សាម​សុង ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ទូរស័ព្ទ ជា​ពិសេស​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវវ័យ​សម័យ​ថ្មី ដែល​ចូល​ចិត្ត​ថតរូប​ឱ្យ​មើលទៅ​ស្អាត​ដូច​ប្រើ​កាមេរ៉ា​អាជីព ។

លោក កឹ​ម សុ​វ​ណ្ណា ដែល​ជា​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​គ្រូបង្ហាត់​ថតរូប​បានឱ្យ​ដឹង​ថា​៖«​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ចូលរួម​ទាំង​អ្នក​ទីក្រុង​ភ្នំពេញ​និង​អ្នក​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​។ មាន​អ្នករៀន​ខ្លះ​អាច​ថតរូប​បាន​ស្អាត​ៗ​ប្រហាក់ប្រហែល​អ្នក​ថតរូប​អាជីព​ផង​ដែរ​» ។

លោក ស៊ិ​ន វណ្ណៈ ជា​អ្នក​ចូល​ចិត្ត​ថតរូប​ម្នាក់​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​មក​ចូលរួម​ក្នុង វគ្គ​បណ្តុះបណ្តាល S7 Pro Photography នៅ​ទីក្រុង​ភ្នំពេញ​ជា​រៀង​រាល់​ស​ប្តា​ហ៍​បានឱ្យ​ដឹង​ថា ៖«​ខ្ញុំ​យល់​ថា វគ្គ​នេះ​ពិតជា​ល្អ​ណាស់ ព្រោះ​បាន​បង្រៀន​ខ្ញុំ​តាំងពី​មិន​ចេះ​ថតរូប​សោះ រហូត​ដល់ អាច​ថតរូប​បាន​ច្រើន​ប្រភេទ​មិន​ថា​រូប​ទេសភាព ឬ​រូប​ផ្សេង​ៗ​ទៀត ។ មិត្តភក្តិ​របស់ខ្ញុំ​ដែល​ជា​ជន បរទេស​បាន​សរសើរ​ថា​រូប​ដែល​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ថត​ពិតជា​ស្អាត​» ។

លោក​វណ្ណៈ បាន​ចាប់អារម្មណ៍​លើ​ការ​ថតរូប​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១៥​បន្ទាប់​ពី​គាត់​បាន​ប្រើ​ទូរស័ព្ទ​សាម​សុង Galaxy S6 edge ដើម្បី​ថតរូប ហើយ​សង្កេត​ឃើញ​ថា​រូបថត​ទាំងនោះ​ស្អាត​អាច​ទទួលយក​បាន ។ បច្ចុប្បន្ន​នេះ គាត់​កំពុង​តែ​សាកល្បង​ប្រើ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ថតរូប​វិញ​ម្តង​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សរ សុធា បានឱ្យ​ដឹង​ថា​៖«​វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​សារ​ប្រយោជន៍​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចូល​ចិត្ត​ថតរូប និង​ចង់​ស្វែង​យល់​បន្ថែម​ពី​មុខ​​ងារ​នីមួយ​ៗ​នៃ​កាមេរ៉ា​ទូរស័ព្ទ ។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បាន​សិក្សា​អំពី​របៀប​ថតរូប​ជា​ច្រើន​ដូច​ជា​ការ​ថត​បញ្ច្រាស​ថ្ងៃ និង​ការ​ថត​ពេល​យប់​ជាដើម»។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​៖«​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ខ្ញុំ​បាន​លើកយក​ជំនាញ​នៃ​ការ​ថតរូប​របស់ខ្ញុំ​ដែល​ផ្តោត​លើ​មុខងារ​ទំនើប​ៗ​របស់​ទូរស័ព្ទ​សាម​សុង និង​របៀប​ចាប់​យក​រូបថត​បញ្ឈរ ឬ​ផ្តេក ព្រមទាំង​របៀប​ថតរូប​នៅ​ពេល​ថ្ងៃ ពេល​មាន​ភ្លៀង​ធ្លាក់ និង​ពេល​យប់​។ យើង​បាន​យក​ពួក​គាត់​ទៅ​អនុវត្ត​ថតរូប​នៅ​តាម​ទីកន្លែង​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​»​។

គ្រប់​ប្រភេទ​ទូរស័ព្ទ​សាម​សុង ជា​ពិសេស​ទូរស័ព្ទ Galaxy S7 Edge/S7 កំពុង​តែ​ទទួល​បានការ​ពេញ​និយម​ជាង​គូប្រជែង​ផ្សេង​ៗ​ទៀត​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​បំផុត​ដែល​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ថតរូប​លើ​ទូរស័ព្ទ​ដៃដល់​អតិថិជន​ដែល​កំពុង​តែ​ប្រើប្រាស់ Smartphone​ស៊េរី​ថ្មី​ៗ​របស់​សាម​សុង​ដោយ​ឥត​គិតថ្លៃ ៕