ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ពេល​ទៅ​ដាស់​ប្អូន​ឲ្យ​ក្រោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មិនឃើញ​ក្រោកមក​ធ្វើការ បុរស​ម្នាក់​បាន​ចូល​ទៅ​ដាស់​ប្អូនប្រុស​ខ្លួនឯង​ដែល​កំពុង​ដេក​នៅ​លើ​ប៉ាវ​អ៊ី​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​បុរស​ជា​បង​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ដោយ​មិនឃើញ​ក្រោកមក​ធ្វើការ បុរស​ម្នាក់​បាន​ចូល​ទៅ​ដាស់​ប្អូនប្រុស​ខ្លួនឯង​ដែល​កំពុង​ដេក​នៅ​លើ​ប៉ាវ​អ៊ី​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​បុរស​ជា​បង​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​តែ​ដាស់​មិន​ព្រម​ភ្ញាក់​សោះ​ព្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ អេ​ផល ស្ទីក​គ័​រ អ៊ុត​ម៉ូតូ ឡាន កាត់​តែម បិទ​UV ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៦០៣​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ាក គឹ​ម​ណៃ អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​បិទ​ស្កុ​ត​ម៉ូតូ ឡាន កាត់​តែម បិទ UV ស្នាក់​នៅ និង​ធ្វើការ​នៅ អេ​ផល ស្ទីក​គ័​រ តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បងប្រុស​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​យប់​ប្អូនប្រុស​របស់​ខ្លួន​អត់​បាន​ដេក​នៅ​កន្លែងធ្វើការ​ខាងលើ​ទេ លុះដល់​ព្រឹក​ឡើងខ្លួន​ជា​បងប្រុស​ក៏​បាន​មក​បើកទ្វារ រួច​ទៅ​បើកទ្វារ​បន្ទប់​ដែល​ប្អូនប្រុស​ដេក​នោះ​ក៏​ឃើញ​នៅ​លើ​ប៉ាវ​អ៊ី ដោយ​ស្មាន​តែ​ដេក​លក់​ក៏​បាន​ទៅ​ដាស់​ពេល​នោះ​ទើប​ដឹង​ថា ប្អូន​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​បងប្រុស​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្នា​ន​ឱ្យមក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ផង​ដែរ ។

ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ «​គាំងបេះដូង​» ៕