ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ដីសណ្ត​ទន្លេមេគង្គ​ទទួល​បាន​ឥណទាន​1,3​ប៊ី​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អង្គការ​ឥណទាន​ចំនួន​៧ បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១,៣​ប៊ី​លាន​ដុល្លារ​ដើម្បី​អនុវត្ត​លើ​គម្រោង​ទាំង​៧៣ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។

ប្រទេស​វៀតណាម ៖ អង្គការ​ឥណទាន​ចំនួន​៧ បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១,៣​ប៊ី​លាន​ដុល្លារ​ដើម្បី​អនុវត្ត​លើ​គម្រោង​ទាំង​៧៣ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។

សេចក្តីថ្លែងការណ៍​នេះ ប្រកាស​ដោយ​លោក Dao Minh Tu ទេសាភិបាល​រង​នៃ​ធនាគារ​រដ្ឋ​វៀតណាម (SBV) ក្នុងអំឡុងពេល​ធ្វើ​សិក្ខាសាលា​មួយ​ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្ត Hau Giang ។

លោក Tu មាន​ប្រសាសន៍​ថា នៅ​ក្នុង​សិក្ខាសាលា​នេះ​មាន​១៦​ស្ថាប័ន ព្រមទាំង​ចុះហត្ថលេខា​ផ្តល់​ឥណទាន​សរុប​ជា​ទឹកប្រាក់​ចំនួន​១០​ទ្រី​លាន​ដុ​ង ។

ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ដីសណ្ត​ទន្លេមេគង្គ (MDEC) ២០១៦ ដែល​សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ស្តី​ពី​ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​តំបន់​នៅ​ទីនោះ ព្រមទាំង​សហគ្រាស និង​អ្នកជំនាញ ដើម្បី​ពិភាក្សា​គោលការណ៍​ឥណទាន​ឱ្យ​បាន​ច្បាស់លាស់ និង​សកម្មភាព​ធនាគារ​ទាំងអស់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍ ។

លោក Truong Canh Tuyen អនុប្រធាន​នៃ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Hau Giang បានឱ្យ​ដឹង​ថា ក្រៅពី​ថវិការដ្ឋ ដើមទុន​ទាំង​អស់ពី​ធនាគារ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ និង​ជា​ពិសេស នៅ​ខេត្ត Hau Giang​។ សូម​អរគុណ​ចំពោះ​ធនាគារ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​អាជីវកម្ម​មួយ​ចំនួន និង​គ្រួសារ​ប្រកប​របរ​កសិកម្ម​នៅ​តាម​តំបន់​នេះ​ទាំងអស់ ដែល​មាន​ធនធាន​ជា​ច្រើន​ដើម្បី​ពង្រីក​ការ​ផលិត និង​បង្កើន​គុណភាព​នៃ​ផលិតផល​កសិកម្ម ។

យោង​តាម SBV ការ​ប្រមូល​ដើមទុន​សម្រាប់​អភិវឌ្ឍន៍​តំបន់​នេះ​មាន​ចំនួន​ប្រហែល ៧% នៃ​ការ​ប្រមូល​ទុន​សរុប​សម្រាប់​សេដ្ឋកិច្ចជាតិ ។ ឥណទាន​ធនាគារ​ក៏​បាន​កើនឡើង​បន្តិច​ម្តង​ៗ​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ចាប់តាំងពី​ដើមឆ្នាំ​នេះ ប្រាក់​កម្ចី​សរុប​ពី​ស្ថាប័ន​ឥណទាន​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​និរតី បាន​កើន​ដល់​៤០០​ទ្រី​លាន​ដុ​ង (១៨​ប៊ី​លាន​ដុល្លារ​) ពោល​គឺ​កើនឡើង​៣,៣%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​មាន​៨%​នៃ​ប្រាក់​កម្ចី​សរុប​របស់​ប្រទេស ។

គួរ​បញ្ជាក់​ថា ប្រាក់​កម្ចី​សម្រាប់​ផលិតកម្ម​កសិកម្ម​បាន​កើនឡើង​១០% បើ​ធៀប​ទៅ​នឹង​តួលេខ​កាលពី​ចុងឆ្នាំ​មុន ៕