ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នៅ​អាស៊ី​ខាងកើត​បញ្ចេញឧស្ម័ន​កំ​ដៅ​សម្លា.ប់​មនុស្ស​ជិត​4​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​នៅ​ក្នុង​ឯកសារ​ប្រែប្រួល​ធម្មជាតិ​ឱ្យ​ដឹង​ថា ការ​បញ្ចេញ​ផ្សែង​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា​នៅ​អាស៊ី​ខាងកើត បាន​កើន​ខ្ពស់ ជា​មូលហេតុ​បណ្តាល

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​នៅ​ក្នុង​ឯកសារ​ប្រែប្រួល​ធម្មជាតិ​ឱ្យ​ដឹង​ថា ការ​បញ្ចេញ​ផ្សែង​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា​នៅ​អាស៊ី​ខាងកើត បាន​កើន​ខ្ពស់ ជា​មូលហេតុ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​នៅ​ក្នុង​ភូមិភាគ​នោះ​ច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ និង​ធ្វើ​ឱ្យ​ផែនដី​ឡើង​កំ​ដៅ ។

កំណើន​នៃ​ការ​បញ្ចេញ​កំ​ដៅ​នឹង​កើន​ខ្ពស់​បន្ទាប់​ពី​ប្រទេស​ចិន​ឈរ​លើ​នយោបាយ​ខ្សែ​ផ្លូវ​ពាណិជ្ជកម្ម ដើម្បី​ត​ភ្ជាប់​ទំនិញ​ទៅ​អឺរ៉ុប ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​ចិន និង​អា​មេ​រិ​ក បាន​ប្រើ​ទិន្នន័យ​ដែល​កត់ត្រា​លើ​នាវា​ច្រើន​ជាង​១៨.០០០​គ្រឿង នៅ​ក្នុង​ភូមិភាគ​កាលពី​ឆ្នាំ​២០១៣ ដើម្បី​គណនា​អត្រា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កំ​ដៅ និង​ផល​ប៉ះពាល់​ពួក​គេ ហើយ​រក​ឃើញ​ថា ការ​ដឹក​ជញ្ជូន​តាម​នាវា​នៅ​អាស៊ី​ខាងកើត កើនឡើង​ទ្វេ​ដង​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ។

នៅ​ក្នុង​ទិន្នន័យ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៣ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកបាន​បញ្ចេញ​ឧស្ម័ន​កំ​ដៅ​ប្រហែល​១៦% ពី​ចំនួន​សរុប​ដោយ​កើន​លើស​ក្នុង​អំឡុង​ពី​ឆ្នាំ​២០០២​ដល់​២០០៥ ដែល​មាន​កម្រិត​ពី​៤​ទៅ​៧% ។ ផល​ប៉ះពាល់​ពី​ស្ថានការណ៍​ដ៏​ធ្ងន់​នេះ​បាន​ឈាន​ទៅ​រក​ការ​ស្លាប់​បាត់បង់​ជីវិត​មុន​វ័យ​របស់​មនុស្ស​ប្រហែល​ពី​១៤.៥០០​នាក់​ដល់​៣៧.៥០០​នាក់​ក្នុង​មួយ​ឆ្នាំ ។

លទ្ធផល​បញ្ជាក់​ថា ការ​បញ្ចេញ​ឧស្ម័ន​កំ​ដៅ​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកបាន​ពាក់ព័ន្ធ​ដល់​ការ​ស្លាប់​របស់​ពលរដ្ឋ​ចិន​ចំនួន​១៨.០០០​នាក់ ជប៉ុន​៣.៦០០​នាក់ តៃវ៉ាន់ ហុងកុង និង​ម៉ា​កាវ ប្រហែល​១១០០​នាក់ កូរ៉េ​ខាងត្បូង​៨០០​នាក់ និង​វៀតណាម ៦០០​នាក់ ៕