ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ៖ ​កម្ពុជា​ត្រៀម​​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហាព្រំ​ដែន​​នៅ​ឥណ្ឌូណេស៊ី​, ហាម​បិទទ្វារ​អាជ្ញា​កណ្តាល​ គឺ​អាស៊ាន​​ទាំង​អស់ត្រូវ​ចូលរួម

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្នុង​​ឱកាស​អញ្ជើញ​សួរ​សុខទុក្ខ​យោធិន​​ពិការ និងគ្រួសារ​កងទ័ព​នៅ​តំបន់​​អភិវឌ្ឍន៍​​កសិ​កម្ម​​​តំបន់កោះស្លា ​ភូមិ​ជ័យ​​សេនា ​ឃុំតាកែន ស្រុកឈូក កាលពីព្រឹក​​ថ្ងៃ​ទី​​៥ មីនា ២០១១ ​សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានលើក​ឡើង​ថា កម្ពុជា​​បានត្រៀម​​ខ្លួន​រួច​​​រាល់ជា​ស្រេច​​ក្នុងការ​ចូលរួមកិច្ចប្រជុំ​​ពិសេស​ដោះស្រាយ​​បញ្ហាជម្លោះ​​​ព្រំដែន​​ទូទៅ និង​កិច្ច​ប្រជុំ​​​គណៈ​ក​ម្មការ​បោះ​បង្គោល​ព្រំដែនជាមួយថៃ ដែល​បាន​​អញ្ជើញ​​ និងរៀបចំ​​ដោយ​ប្រធាន​អាស៊ាននៅ​​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​ឆាប់​ៗ​នេះ ។​

សម្តេច​​​តេជោហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​គាំទ្រ​បែបបទ និងការ​ចាត់ចែង​​របស់​​អាស៊ាន ​ជា​ពិសេស​គឺ​ចំណាត់ការ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះឯង ដែល​​បានផ្ញើ​​លិខិត​​ ​និងរបៀប​​វារៈ​មក​កាន់​ប្រទេស​​កម្ពុជា និង​ប្រទេសថៃ ​ព្រមទាំង​​រដ្ឋ​មន្ត្រី​​​ការបរទេស​​អាស៊ានទាំងអស់​​ផងដែរ​…​សម្រាប់​កម្ពុជា​​​គឺកម្ពុជា​​បានត្រៀម​​​លក្ខណ​សម្បត្តិ​​​រួច​រាល់​អស់ហើយ គ្មានអ្វី​ត្រូវ​លាក់​លៀម​​ទៀត​ទេ ការ​​ឈ្លាន​ពាន​របស់​សៀម​​មកលើ​​កម្ពុជា​ មិន​អាច​ចប់​បាន​ដោយ​ងាយៗ​នេះឡើយ ហើយ​ការ​ប្រជុំ​នេះ​​មិន​អាច​បិទ​​​ទ្វារ​អាជ្ញា​កណ្តាល​​បាន​ទេ គឺ​​ឥណ្ឌូណេស៊ី​​​ជា​អ្នក​​​អាជ្ញា​កណ្តាល​​ទើបត្រូវ​​នឹង​សាច់​រឿង​របស់​អ្នក​អញ្ជើញ ។ ​

ឥណ្ឌូណេស៊ី​​គាំទ្រ​​ចំពោះការ​​ផ្តល់​កន្លែង​​ចុះ​ធ្វើ​ការ​​ត្រួតពិនិត្យ ឬ​សង្កេត​ការណ៍​​របស់ប្រទេស​កម្ពុជា ដែល​មាន​​១៤​ចំណុច (កន្លែង) និងរយៈ​​ពេល​​​១២​ខែ…។ ព័ត៌មាន​លម្អិតនឹង​ផ្សាយជូន​នៅ​ពេល​ក្រោយ និង​នៅ​​លើទំព័រកាសែត​កោះសន្តិ​ភាព.