ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Qualcomm អាច​រង​ពិន័យ​ជិត​100​លាន​ដុល្លារ​ពី​កូរ៉េ​ខាងត្បូង

7 ឆ្នាំ មុន

គណៈកម្មាធិការ​ពាណិជ្ជកម្ម​យុត្តិធម៌ FTC ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Qualcomm ពី​បទ​អនុវត្ត​ការ​ប្រកួតប្រជែង​ទីផ្សារ​មិន​ត្រឹមត្រូវ ហើយ​អាច​នឹង​រង​ពិន័យ​ជា​ទឹកប្រាក់ ៨៨០ លាន​ដុល្លារ ។

គណៈកម្មាធិការ​ពាណិជ្ជកម្ម​យុត្តិធម៌ FTC ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Qualcomm ពី​បទ​អនុវត្ត​ការ​ប្រកួតប្រជែង​ទីផ្សារ​មិន​ត្រឹមត្រូវ ហើយ​អាច​នឹង​រង​ពិន័យ​ជា​ទឹកប្រាក់ ៨៨០ លាន​ដុល្លារ ។ FTC បាន​ដាក់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ចម្លង និង​ឧបករណ៍​ទូរគមនាគមន៍​អា​មេ​រិ​ក Qualcomm រយៈពេល​ក្រោម​១៧​ខែ​មុន​ចំពោះ​ការ​ប្រឆាំង​ប្រកួតប្រជែង​ផ្តល់​អាជ្ញាប័ណ្ណ ។

ជាក់ស្តែង​ក្រុមហ៊ុន Qualcomm បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ខុស​របស់​ខ្លួន និង​បាន​ចោទប្រកាន់​ទាមទារ​ពី​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន LG នូវ​តម្លៃ​មិន​ពិតប្រាកដ ។

ក្រុមហ៊ុន Qualcomm ត្រូវ​បាន​គេ​សង្ស័យ​ពី​បទចោទប្រកាន់​លើ​ប្រាក់​ឈ្នួល​ប៉ាតង់​លើ​តម្លៃ​ផលិតផល​នៃ​តម្លៃ​ថេរ​សម្រាប់​ប៉ាតង់​ជាក់លាក់​។ បើសិនជា​ការ​បង្ហាញ​ជា​ការណ៍​ពិត​នោះ ក្រុមហ៊ុន​នឹង​ពិន័យ​ជា​ទឹកប្រាក់​៨៧៩​លាន​ដុល្លារ ។ កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​មួ​ួ​យ​នេះ​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចិន​ប្តឹង​ពិន័យ​១​ពាន់​លាន​ដុល្លារ លើ​ករណី​ស្រ​ដៀង​គ្នា​នោះ​ដែរ៕